បច្ចេកវិទ្យា

YouTube ទំនងជាបិទ បណ្ដាញឃោសនា របស់កូរ៉េខាងជើង Uriminzokkiri

សេអ៊ូល៖ យោងតាមគេហទំព័របានឲ្យដឹងថា គេហទំព័រ YouTube បានហាមឃាត់ឆានែលឃោសនា (បិទ) របស់កូរ៉េខាងជើងដែលមានឈ្មោះថា Uriminzokkiri ពីវេទិកាចែកចាយវីដេអូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ឆានែលយូធ្យូបរបស់ការិយាល័យ ឃោសនាដ៏ធំមួយរបស់កូរ៉េខាងជើង គឺ Uriminzokkiri មិនអាចចូលមើលបានទេនៅថ្ងៃព្រហស្បតិ៍នេះ ឆានែលនេះបានរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង។

YouTube មានកំណត់ត្រានៃការបិទឆានែល Uriminzokkiri ទោះបីជាការឃោសនាផ្សព្វផ្សាយ បានបង្កើតគណនីថ្មី ដើម្បីដំណើរការបណ្តាញ ស្រដៀងគ្នាក៏ដោយ ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top