បច្ចេកវិទ្យា

លេចធ្លាយមួយទៀត អំពីស្មាតហ្វូន ស៊េរីថ្មី របស់ Samsung Galaxy S20 កំពុងចាប់ផ្តើមដាក់លក់ នាពេលខាងមុន

កូរ៉េ៖ការលេចធ្លាយថ្មី របស់ទូរស័ព្ទ Galaxy S20 បញ្ជាក់ថា ទូរស័ព្ទប្រភេទនេះ នឹងប្រើបច្ចេកវិទ្យាផ្តិតមេដៃលើ អេក្រង់របស់ក្រុមហ៊ុន បច្ចេកទេសកូរ៉េ ខាងត្បូង Samsung ដោយមានអេក្រង់ ១២០ HZ ដ៏មានអានុភាព បំផុតនាពេលបច្ចុប្បន្ន បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

យោងទៅតាម XDA Developers បានឲ្យដឹងថា ស្មាតហ្វូន Galaxy S20 Plus ជំនាន់ថ្មីនឹងចេញលក់ នៅខែកុម្ភៈ ដែលមានអេក្រង់ 120 HZ កម្រិតខ្ពស់ដែលកាលពីមុន មានពាក្យចចាមអារាម។ អេក្រង់ ១ ២០ HZ នឹងផ្តល់នូវអត្រា ធ្វើឲ្យរូបភាពស្រស់ស្អាត ប៉ុន្តែវាអាចប្រើ បានជាមួយនឹងគុណភាព បង្ហាញស្តង់ ដាររបស់ទូរស័ព្ទ ផ្ទុយពីអេក្រង់WQHD កម្រិតខ្ពស់ Quad ដែលកំណត់នៅ១៤៤០P។

លើសពីនេះទៀត XDA បាននិយាយថា ទូរស័ព្ទនេះនឹងភ្ជាប់មក ជាមួយនូវរន្ធដោតកាស និងជាឧបករណ៍ ស្កេនក្រយៅដៃ ដែលមានបង្ហាញ ក្នុងអ៊ីធើណេត។ លក្ខណៈពិសេស ចុងក្រោយនេះ គឺជាការបញ្ជាក់ ដ៏សំខាន់មួយ នៅពេលក្រុមហ៊ុន Samsung បានព្យាយាមបញ្ចូលបច្ចេកវិទ្យាអាន ស្នាមក្រយ៉ៅដៃ នៅក្នុងពេលកន្លងមក ដើម្បីទទួលបានលទ្ធផល ចម្រុះគួរឲ្យកត់សម្គាល់៕ ដោយ៖លី ភីលីព

Most Popular

To Top