បច្ចេកវិទ្យា

Twitter សុំអភ័យទោស ក្រោយការស៊ើបអង្កេតមួយ បង្ហាញចំណុច ប្រទាក់គោលដៅ នៃការផ្សាយ ពាណិជ្ជកម្ម ប្រឆាំងនឹងភេទដូចគ្នា

អង់គ្លេស៖​ បណ្តេញសង្គមផ្ញើ Twitter បានចេញមុខសុំអភ័យទោស បន្ទាប់ពីការស៊ើបអង្កេត រកឃើញថាឧបករណ៍ ផ្សព្វផ្សាយពាណិជ្ជកម្ម ទទួលយកពាក្យគន្លឹះដូចជា “ ប្រឆាំងនឹងភេទដូចគ្នា” និង “ឧត្តមភាពពណ៌ស” សម្រាប់ការឈាន ដល់អ្នកប្រើប្រាស់ណាស៊ី និងអ្នកស្រឡាញ់ភេទដូចគ្នា បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សមត្ថភាពក្នុងការផ្តល់ការស្អប់ ដល់ក្រុមតាមរយៈ ការផ្សាយពាណិជ្ជកម្ម គោលដៅត្រូវបានរកឃើញ ដោយការស៊ើបអង្កេតពី BBC បានរកឃើញថា វេទិកាផ្សាយពាណិជ្ជកម្មរបស់ Twitter អនុញ្ញាតឲ្យអ្នកប្រើប្រាស់ឈាន ដល់ក្រុមដោយប្រើពាក្យគន្លឹះដូចជា ‘ឧត្តមភាពពណ៌ស’ ឬ ‘ឆ្លងដែន’ និង ‘ប្រឆាំងនឹងខ្ទើយ”។

វិធានការណ៍បង្ការរួម មានការហាមឃាត់ លក្ខខណ្ឌរសើប ឬរើសអើងមួយចំនួន ដែលយើងធ្វើការអាប់ដេតជាបន្ត ក្នុងករណីនេះលក្ខខណ្ឌមួយចំនួន ត្រូវបានអនុញ្ញាត សម្រាប់គោលបំណងគោលដៅ ចំណែក Twitter ក៏បានឲ្យដឹងថា នេះគឺជាកំហុសមួយ។

យើងមានការសោកស្តាយណាស់ ដែលរឿងនេះបានកើតឡើង ហើយនៅពេលដែលយើង បានដឹងអំពីបញ្ហានេះ យើងបានធ្វើការកែវាឡើងវិញ។

នៅក្នុងការសាកល្បងមួយ BBC បានរាយការណ៍ថា វាអាចប្រើពាក្យគន្លឹះដូចជា “ ណេអូ – ណាស៊ី” ដើម្បីឈានដល់អ្នកប្រើប្រាស់ Twitter ក្នុងយុទ្ធនាការផ្សព្វផ្សាយ។ ការសាកល្បងដែលដំណើរការ ការផ្សាយពាណិជ្ជកម្ម មានបំណង ជូនអ្នកប្រើប្រាស់រីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ បានផ្សាយបន្តផ្ទាល់ អស់រយៈពេលជាច្រើនម៉ោង និងឈានដល់អ្នកប្រើប្រាស់ ៣៧ នាក់ មុនពេលត្រូវគេទម្លាក់ចេញ។ របាយការណ៍ ក៏បាននិយាយថា អាចកំណត់គោលដៅ រវាងអ្នកប្រើប្រាស់ពី ៦៧,០០០ ទៅ ៨១,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងពាក្យគន្លឹះ៕ ដោយ៖លី ភីលីព

Most Popular

To Top