អាមេរិក៖ក្រុមហ៊ុន Microsoft របស់ហរដ្ឋអាមេរិក បានសារភាពពីការបរាជ័យ នៅក្នុងសង្គ្រាមរុករកគេហទំព័រហើយ បានបង្កើតកម្មវិធី រុករកបណ្តាញ Edge “Edge web browser” របស់ខ្លួនឡើងវិញជាមួយ នឹងកូដប្រភព Chromium ដូចគ្នានឹង Google Chrome ប្រើប្រាស់បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការផ្លាស់ប្តូរនេះដោះស្រាយបញ្ហា របស់អ្នកប្រើ Edge ជាមួយនឹងការចូលប្រើគេហទំព័រ ដែលបានធ្វើឲ្យប្រសើរសម្រាប់ Chromium ព្រោះវាមិនត្រូវគ្នានឹងទំព័រជាច្រើន។ ទោះយ៉ាងណាកម្មវិធីរុករករបស់ Microsoft ខុសពី Google នៅក្នុងនោះ វាមានប្រព័ន្ធការពារការតាមដាន និងលក្ខណៈពិសេសផ្សេងទៀត ដូចជាការប្រមូល ដោយអនុញ្ញាត ឲ្យអ្នករៀបចំរូបភាព និងទំព័រ។
ក្រុមហ៊ុន Microsoft បានកត់សម្គាល់ថា អ្នកប្រើ Edge បច្ចុប្បន្នអាចនាំចូលអ្វីៗគ្រប់យ៉ាងទៅកម្មវិធីរុករកថ្មី បានយ៉ាងងាយស្រួល ប៉ុន្តែអ្នកដែលប្រើ Chrome នឹងត្រូវផ្ទេរ ទិន្នន័យរបស់ ពួកគេដោយដៃ។ យោងតាម StatCounter បានឲ្យដឹងថា Chrome កាន់កាប់ចំណែកទីផ្សារកម្មវិធីអ៊ីនធើណេតទូទាំងពិភពលោក ដល់ទៅ ៦៤ ភាគរយ ខណៈ Edge មានតែ ២ ភាគរយប៉ុណ្ណោះ។
នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Microsoft ត្រូវបានគេកំណត់បោះបង់ ចោលកម្មវិធីរុករកគេហទំព័រ Edge របស់ខ្លួនទាំងស្រុងពីព្រោះវាកំពុង មានការលំបាកក្នុងការទាក់ទាញ អ្នកប្រើប្រាស់ពី Chrome៕ ដោយ៖លី ភីលីព