ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩ ម៉ាស៊ីនទូ ATM (Automatic Teller Machine) ត្រុវបានបង្ហាញខ្លួនជា សាធារណៈដំបូងបង្អស់ នៅឯធនាគារ Chemical Bank ស្ថិតនៅអគារពាណិជ្ជកម្ម Rockville ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ATM បានក្លាយទៅជាបដិវដ្ត នៃការផ្លាស់ប្តូរដ៏ធំរបស់ វិស័យធនាគារនៅលើពិភពលោក តាមរយៈការកាត់បន្ថយចំនួន នៃការធ្វើប្រតិបត្តិការ ដកសាច់ប្រាក់ចេញ ពីធនាគារបានយ៉ាងច្រើន។
រហូតមកត្រឹមឆ្នាំ១៩៨០ ទូម៉ាស៊ីន ATM ត្រូវបានប្រើប្រាស់ជាមធ្យោបាយ ដកប្រាក់ដាក់ប្រាក់យ៉ាងទូលំទូលាយ នៅក្នុងបណ្តាលប្រទេស ជាច្រើនលើពិភពលោក និងថែមទាំងអាចបំពេញតួនាទី ជាច្រើនមុខទៀតដូចជាបញ្ជូនលុយ ពីគណនេយ្យមួយទៅ គណនេយ្យមួយហើយ
មិនត្រឹមតែប៉ុណ្ណោះ មកទល់បច្ចុប្បន្នវារឹតតែមាន សារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីម៉ែលផងដែរ ៕
ប្រែសម្រួល: ស៊ុន លី