អង់គ្លេស ៖ក្រុមហ៊ុន Sky Mobile បានបើកដំណើរការប្រព័ន្ធ 5G គ្របដណ្តប់លើទីតាំងទីប្រជុំជន និងទីក្រុងនានាចំនួន២១ នៅទូទាំងចក្រភពអង់គ្លេស ដោយមិនគិតថ្លៃបន្ថែមដល់អតិថិជន VIP ដោយសារវាព្យាយាមតាម EE, Vodafone និង O2 បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
Sky piggybacks នៅលើប្រព័ន្ធ O2 ដោយសារតែវាមិនមានហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួនធ្វើឲ្យវាស្ថិតនៅពីក្រោយគូប្រជែង Vodafone និង EE ដែលមានទីតាំងចំនួន៥០ និង៣៧ រៀងៗខ្លួន។ ប៉ុន្តែដោយផ្តល់ជូនអតិថិជននូវជម្រើសក្នុងការចូលប្រើអ៊ីនធើណេតចល័តលឿនបំផុត វាទុកតែ៣ជាអ្នកផ្គត់ផ្គង់ធំតែមួយគត់ដោយគ្មានពន្ធ 5G សម្រាប់ទូរស័ព្ទចល័ត។
ទីតាំងមួយចំនួនដែលឥឡូវនេះ ត្រូវបានគាំទ្រដោយ Sky 5G រួមមានទីក្រុង Derby, Leicester និង Stokeក៏ដូចជាទីក្រុងធំ ៗ នៅចក្រភពអង់គ្លេស។ Sky និយាយថា អ្នកប្រើប្រាស់ VIP របស់ខ្លួននឹងធ្វើឲ្យប្រសើរឡើងដល់ 5G ដោយឥតគិតថ្លៃ ប៉ុន្តែអតិថិជនធម្មតានឹងត្រូវចំណាយប្រាក់៥ អឺរ៉ូបន្ថែមទៀតសម្រាប់ការចូលប្រើ។ ទោះយ៉ាងណាអតិថិជនអាចតំឡើងទៅជា VIP ដោយមិនគិតថ្លៃបន្ថែមជៀសវាងថ្លៃសេវាបន្ថែម។
លោក Paul Sweeney មកពីក្រុមហ៊ុន Sky Mobile បានមានប្រសាសន៍ថា យើងមានក្តីរំភើបរីករាយក្នុងការបើកដំណើរការកម្មវិធី 5G ដ៏អស្ចារ្យនៅលើបណ្តាញទូរស័ព្ទចល័តដែលទទួលបានរង្វាន់ ហើយរឹតតែរំភើបថែមទៀតក្នុងការផ្តល់ជូនដោយឥតគិតថ្លៃដល់អតិថិជនរបស់ Sky VIP ទាំងអស់។ Sky Mobile គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកចង់បានបណ្តាញទូរស័ព្ទលឿន និងមានតម្លៃខ្ពស់៕ ដោយ៖លី ភីលីព