ចិន៖ យោងតាមការលេចធ្លាយថ្មីបាននិយាយថា ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី P40មួយប្រភេទនៃក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិន Huawei អាចនឹងបំពាក់ដោយកាមេរ៉ាទំហំ ៧ ដើម្បីប្រកួតប្រជែងទីផ្សារស្មាតហ្វូនពិភពលោកដូចជាក្រុមហ៊ុន Samsung និងApple នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងតាមអ្នកបង្កើតទូរស័ព្ទវៃឆ្លាត ជាញឹកញាប់លោក Evan Blass បានលើកឡើងថា ស្មាតហ្វូនបន្ទាប់របស់ក្រុមហ៊ុន Huawei នឹងទទួលបានការចាប់អារម្មណ៍ ពីគូប្រកួតប្រជែងដូចជាក្រុមហ៊ុន Samsung ដោយបំពាក់កាមេរ៉ាខាងក្រោយជាមួយឧបករណ៍ ចាប់សញ្ញាអុបទិកចំនួន៥ ។
សញ្ញាអុបទិកដែលនៅផ្នែកខាងក្នុង នៃម៉ាស៊ីនថតធំនៅខាងក្រោយទូរស័ព្ទនឹងមានឧបករណ៍ ចាប់សញ្ញាផ្សេងៗគ្នា មានសមត្ថភាពខុសៗគ្នារួមទាំងកែវយឹត និងកែវថត ultrawide ។ យោងតាមសារព៌តមាន The Verge បានឲ្យដឹងថា លក្ខណៈពិសេសរបស់ម៉ាស៊ីនថត គួរតែស្មើនឹងការបង្រួមអុបទិកទំហំ ១៣ គុណនឹងផ្នែកមួយនៃផ្នែកសូហ្វវ៉ែរ។
កាមេរ៉ាពីរចុងក្រោយរបស់ទូរស័ព្ទនឹងត្រូវដាក់ នៅខាងមុខឧបករណ៍។ ការបង្ហាញបង្ហាញឲ្យឃើញថា ជាកាមេរ៉ាថតរូបបែប Selfie ស្ទីលរន្ធដោតចំកណ្តាល ហើយក្រៅពីការកាត់ចេញ ដែលឧបករណ៍ចាប់សញ្ញាទាំង២ត្រូវបានដាក់ ការបង្ហាញនឹងក្លាយជាអេក្រង់តិចតួច៕ ដោយ៖លី ភីលីព