បច្ចេកវិទ្យា

នាយក ប្រតិបត្តិ ក្រុមហ៊ុន Google អំពាវនាវ ឲ្យមានបទបញ្ជា ប្រព័ន្ធបញ្ញា សិប្បនិម្មិត

ឡុងដ៏៖នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google បានអំពាវនាវសម្រាប់ វិធីសាស្រ្តមានតុល្យភាពមួយ ដើម្បីធ្វើនិយតកម្មបញ្ញាសិប្បនិម្មិត ដោយប្រាប់ទស្សនិកជន អ៊ឺរ៉ុប ថា បច្ចេកវិទ្យានាំមកនូវផលប្រយោជន៍ ប៉ុន្តែក៏មានផលអវិជ្ជមានផងដែរ សម្រាប់មនុស្សជាតិទាំងមូល នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការអត្ថាធិប្បាយ របស់លោក Sundar Pichai កើតឡើងនៅពេល សមាជិកសភា និងរដ្ឋាភិបាលពិចារណាយ៉ាងម៉ឺងម៉ាត់ ដាក់កម្រិតលើការប្រើប្រាស់ បញ្ញាសិប្បនិម្មិត។ យោងតាមប្រតិចារិក សុន្ទរកថារបស់លោក នៅក្រុម អ្នកជំនាញនាទីក្រុងព្រុចសែលថា មិនមានបញ្ហាអ្វីទេនៅក្នុងគំនិត របស់ខ្ញុំថា បញ្ញាសិប្បនិម្មិតចាំបាច់ ត្រូវមានបទប្បញ្ញត្តិ ហើយសំណួរគឺថា តើវិធីណាដែលល្អបំផុត ដើម្បីដោះស្រាយបញ្ហានេះ។

លោកបានកត់សម្គាល់ថា វាមានតួនាទីសំខាន់ សម្រាប់រដ្ឋាភិបាលក្នុងការដើរតួនាទីនោះ ហើយជាសហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិក។ ចាប់ផ្តើមបង្កើតវិធីសាស្រ្តផ្ទាល់ខ្លួន របស់ពួកគេចំពោះបទប្បញ្ញត្តិ “ ការតម្រឹមអន្តរជាតិ” នៃច្បាប់ជាយថាហេតុណាមួយនឹងមាន សារសំខាន់។ លោកមិនបានផ្តល់ សំណើជាក់លាក់ទេ។
លោក Pichai បានថ្លែងនៅថ្ងៃ ដដែលថា លោកគ្រោងនឹងជួបជាមួយ និយតករប្រកួតប្រជែងដ៏ មានឥទ្ធិពលរបស់សហភាពអឺរ៉ុបគឺ លោកស្រី Margrethe Vestager ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ Vestager បានវាយលុក ទៅលើតំបន់ Silicon Valley យក្សជាមួយនឹងការពិន័យជា ទឹកប្រាក់រាប់ពាន់លានដុល្លារ ពីបទរំលោភលើឥទ្ធិពលទីផ្សាររបស់ខ្លួន ដើម្បីបញ្ឈប់ ការប្រកួតប្រជែង។

បន្ទាប់ពីត្រូវបានតែងតាំងឡើងវិញសម្រាប់ អាណត្តិទី២នៅរដូវស្លឹកឈើជ្រុះ កាលពីឆ្នាំមុនដោយមាន អំណាចពង្រីកលើគោលនយោបាយ បច្ចេកវិទ្យាឌីជីថល លោកស្រី Vestager បានផ្តោតលើបញ្ញាសិប្បនិម្មិតហើយកំពុង បង្កើតច្បាប់ស្តីពីការប្រើប្រាស់ ក្រមសីលធម៌របស់វា៕ ដោយ៖លី ភីលីព

Most Popular

To Top