Google Maps ត្រូវបានគេដឹងយ៉ាងច្បាស់ថាជាក្រុមហ៊ុន ដែលមានបេសកកម្មដ៏អស្ចារ្យមួយលើលោកគឺក្នុងការចងក្រងឯកសារ នៅគ្រប់ទិសទីច្រកល្ហកទាំងអស់នៅលើផែនដី ប៉ុន្តែក៏គួរឲ្យចាប់អារម្មណ៍ផងដែរ ថាមានទីកន្លែងខ្លះជាទីកន្លែងអាថ៌កំបាំង ដូច្នេះពួកគេមិនត្រូវបានអនុញ្ញាត ឲ្យ ចាប់យករូបភាពបានឡើយ ។

ទីតាំងទាំងនោះអាចចាប់រាប់តាំងពីមូលដ្ឋានយោធា កោះអាថ៌កំបាំង និង សូម្បីតែផ្ទះចៃដន្យមួយនៅ Stockton-on-Teesសុត្ធតែជាកន្លែងដែល Google Mapនឹងមិនបង្ហាញអ្នកទេ។

1.កោះសម្រាប់តេស្តនុយក្លេអ៊ែរ Moruroa នៅ French Polynesia
2.2207 Seymour Avenue នៅក្រុង Ohio ជាផ្ទះដែលសំបូរទៅដោយរឿងឧក្រិដ្ឋកម្ម
3.ផ្ទះមួយខ្នងនៅតំបន់ Stockton-on-Tees ដែលគ្មានអ្នកណាម្នាក់ដឹងថា មានមូលហេតុអ្វីដែលសូម្បីតែអ្នកជិតខាង បានបញ្ជាក់ហើយថា វាជាផ្ទះធម្មតាមិនដែលមានរឿងអ្វីឡើយ
4.ទីតាំងមូលដ្ឋានទ័ពអាកាសរបស់កោះតៃវ៉ាន់
5.កោះ Jeannette របស់ប្រទេសរុស្សី
6.ទីតាំងមូលដ្ឋានយោធារបស់ប្រទេសអេហ្ស៊ីប
7.ទីតាំងរោងចក្រនុយក្លេអ៊ែររបស់ប្រទេសបារាំង
8.មូលដ្ឋានទ័ពពិសេសរបស់ប្រទេសប៉ូឡូញ
- Patio de los Naranjos របស់អេស្បាញត្រូវបានបិទបាំង ទាំងមិនដឹងមូលហេតុច្បាស់លាស់ឡើយ
10.កោះ Sandy នៃដែនកាន់កាប់របស់ប្រទេសបារាំង
ប្រែសម្រួល៖ស៊ុនលី

