បច្ចេកវិទ្យា

Suzuki Motor ៖ខ្លួនត្រូវតែឆ្លើយតប ទៅនឹងការស៊ើបអង្កេត ការបំភាយឧស្ម័ន របស់ហូឡង់ នៅពាក់កណ្តាល ខែកុម្ភៈ

តូក្យូ៖ ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Suzuki Motor Corp កំពុងសហការណ៍ ជាមួយអាជ្ញាធរហូឡង់ ជុំវិញការរកឃើញ យានយន្តម៉ាស៊ូតរបស់ខ្លួន បានបំពានច្បាប់ នៃការបំភាយឧស្ម័ន របស់ប្រទេស ហើយវាចាំបាច់ត្រូវឆ្លើយតប នឹងការស៊ើបអង្កេត នៅពាក់កណ្តាលខែកុម្ភៈ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

អាជ្ញាធរសាធារណការ ហូលឡង់ បានសម្រេចកាល ពីថ្ងៃព្រហស្បតិ៍ថា ម៉ូទ័រម៉ាស៊ូត Jeep Grand Cherokee របស់ក្រុមហ៊ុន Suzuki និងក្រុមហ៊ុន Fiat Chrysler បានបំពានច្បាប់ នៃការបំភាយឧស្ម័ន ហើយត្រូវតែកំណត់ ឬប្រឈម នឹងការហាមឃាត់ ការលក់នៅទូទាំងអឺរ៉ុប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Suzuki បាននិយាយថា រថយន្តម៉ាស៊ូតម៉ូដែល Vitara និង S-Cross របស់ខ្លួន​បានប្រើប្រាស់ម៉ាស៊ីន និងកម្មវិធីបំភាយឧស្ម័ន ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Fiat Chrysler ។

អាជ្ញាធរហូឡង់ បាននិយាយថា យានយន្តដែលមិនទាន់ត្រូវបាន ផលិតបង្ហាញពីកម្រិត នៃការបំភាយខ្ពស់ ជាងការអនុញ្ញាត បន្ទាប់ពីមានការធ្វើបច្ចុប្បន្នភាព កម្មវិធីក្នុងឆ្នាំ ២០១៧ ។ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរអាឡឺម៉ង់ បាននិយាយថា ពួកគេ​កំពុងស៊ើបអង្កេត ក្រុមហ៊ុន Mitsubishi Motors Corp សង្ស័យថាបានប្រើប្រាស់ ឧបករណ៍បំភាយ ឧស្ម័នខុសច្បាប់ នៅក្នុងម៉ាស៊ីនម៉ាស៊ូត របស់ខ្លួន។

និយតករនៅទូទាំងពិភពលោក បាននឹងកំពុងរឹតត្បិត លើឧបករណ៍បំភាយឧស្ម័ន ដែលត្រូវបានប្រើក្នុងម៉ូដែល ម៉ាស៊ូតចាប់តាំងពីក្រុមហ៊ុន Volkswagen បានសារភាពនៅឆ្នាំ ២០១៥ ថាខ្លួនបានប្រើសូហ្វវែរខុសច្បាប់ ដើម្បីក្លែងបន្លំ ការធ្វើតេស្ត ការបំភាយឧស្ម័ន របស់សហរដ្ឋអាមេរិក៕ ដោយ៖លី ភីលីព

Most Popular

To Top