អង់គ្លេស៖នាយកប្រតិបត្តិ ជាន់ខ្ពស់ នៃក្រុមហ៊ុនBT Group គឺដឹកនាំស្ថាប័នសាធារណៈថ្មីមួយដែល នឹងពិនិត្យពិច័យថា តើបទប្បញ្ញត្តិកំពុង រក្សាល្បឿនជាមួយ នឹងភាពជឿនលឿន ខាងផ្នែកមនុស្សយន្ត និងបច្ចេកវិទ្យា ទាក់ទងនឹងបញ្ញាសិប្បនិម្មិតយោងតាមការ ចេញផ្សាយពី Sky News។
ទូរទស្សន៍ Sky News បានដឹងថា លោកស្រី Cathryn Ross នាយកកិច្ចការ បទប្បញ្ញត្តិរបស់ក្រុមហ៊ុនទូរគមនាគមន៍ គឺត្រូវធ្វើជាប្រធាន ក្រុមប្រឹក្សាភិបាលរបស់ រដ្ឋាភិបាល (RHC) ។ សេចក្តីប្រកាស ស្តីពី ការតែងតាំងលោកស្រី Ross ដែលជាអតីតប្រធាន នៃនិយតករឧស្សាហកម្មទឹក Ofwat អាចត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃច័ន្ទ ដោយនាយកដ្ឋាន ធុរកិច្ចថាមពល និងយុទ្ធសាស្ត្រ ឧស្សាហកម្ម (BEIS) ។
ស្ថាប័នថ្មីដែលកំពុងត្រូវ បានបង្កើតឡើង កំពុងត្រូវ បានគេមើលឃើញថា ជាយានសំខាន់ មួយនៅក្នុងទីក្រុង Whitehall សម្រាប់ការ សម្របសម្រួលគោល នយោបាយ និងបទប្បញ្ញត្តិនៅក្នុងវិស័យ ដែល មានការរីកចម្រើន ផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។
ទោះយ៉ាងណាការតែងតាំង និយោជិក BTទំនងជាធ្វើឲ្យមានសំណួរអំពីរបៀបដែល លោកស្រី Ross និងរដ្ឋាភិបាល នឹងអាចដោះស្រាយ ទំនាស់ផលប្រយោជន៍ ដែលកើតឡើងពីតួនាទី ពីររបស់លោកស្រី។ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ធំបំផុតរបស់ចក្រភពអង់គ្លេស BT ចូលរួមនៅក្នុងគម្រោង និងការវិនិយោគ ជាច្រើនដែលនឹង ត្រូវរងផលប៉ះពាល់ ដោយការអភិវឌ្ឍនៅក្នុងតំបន់ដូចជាAI និងមនុស្សយន្ត៕ដោយ៖លី ភីលីព