អាមេរិក៖រកឃើញជើងខ្លាំង នៃក្រុមអ្នកស្រាវជ្រាវ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និង Burkino Faso បានឈ្នះពានរង្វាន់ ដ៏មានកិត្យានុភាព សម្រាប់ការបង្កើតផ្សិត ដែលសម្លាប់សត្វមូស គឺជាសត្វកាចសាហារខាងចម្បង មេរោគជំងឺគ្រុនឈាម និងហ្សីកាយោងតាម ការចេញផ្សាយ ពី Sky News។
មូសគឺជាអ្នកចម្លងជំងឺដ៏សំខាន់ជាពិសេស ជំងឺគ្រុនចាញ់ក៏ដូចជាជំងឺគ្រុនឈាម និងហ្សីកា។ការចេញ ផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រកាលពី ខែឧសភា អ្នកនិពន្ធបានពណ៌នាអំពីវិធី ដោយពួកគេបានបង្កើតផ្សិតអាចចម្លង មូសដែលមានភាពស៊ាំនឹងថ្នាំ សម្លាប់សត្វល្អិតដែលបណ្តាលឲ្យមានការធ្លាក់ចុះយ៉ាងឆាប់រហ័ស នៃប្រជាជននៅតាមភូមិ ដែលបានធ្វើត្រាប់តាម។
យោងតាមសមាគមអាមេរិកសម្រាប់ ការជឿនលឿនផ្នែកវិទ្យាសាស្ត្រ (AAAS) ដែលផ្តល់រង្វាន់ “Newcomb Cleveland Prize” មានកុមារម្នាក់ស្លាប់ដោយ សារជំងឺគ្រុនចាញ់រៀងរាល់ ២ នាទីម្តង។ កាលឆ្នាំ ២០១៨ អង្គការសុខភាព ពិភពលោក បានរាយការណ៍ថា មានជំងឺគ្រុនចាញ់ចំនួន ២២៨ លានករណី និងមានមនុស្សស្លាប់ជាង ៤០០,០០០ នាក់ ដោយសារជំងឺនេះនៅទូទាំងពិភពលោក ដោយមាន ៩៣ភាគរយនៃករណី និង៩៤ភាគរយនៃអ្នកស្លាប់ កំពុងកើតឡើង នៅទ្វីបអាហ្វ្រិក។
AAAS បានបន្ថែមទៀតថា ប្រទេស Burkina Faso ជាប្រទេសមួយ ដែលមានប្រជាជនតិចជាង ២០ លាននាក់ដែលបានកត់ត្រា ករណីជិត ៨ លានករណីក្នុងឆ្នាំនោះ។ ទោះបីជាតួលេខទាំងនេះហាក់ ដូចជាស្រឡះ ក៏ដោយក៏វាជាការរីកចម្រើនគួរឲ្យកត់សម្គាល់។ ករណីជំងឺគ្រុនចាញ់បានធ្លាក់ចុះ ១៨ភាគរយ និងស្លាប់ ២៨ភាគរយ ចាប់តាំងពីឆ្នាំ ២០១០ ដោយសារថ្នាំសម្លាប់សត្វល្អិតថ្មីៗត្រូវបានគេយក ទៅលាបលើមុងគ្រែ និងកន្លែងរស់នៅ៕ ដោយ៖លី ភីលីព