នាថ្ងៃទី៣១ខែមករាកាលពីឆ្នាំ ១៩៥០ ប្រធានាធិបតីអាមេរិក Harry S. Truman ត្រូវបានគ្រប់គ្នាបានដឹងថា ជាអ្នកដែលបានធ្វើការប្រកាស ជាសាធារណៈអំពីការសម្រេចចិត្ត របស់គាត់ក្នុងការគាំទ្រដល់ការ អភិវឌ្ឍគ្រាប់បែកអ៊ីដ្រូសែនដែល ជាអាវុធនុយក្លេអ៊ែរប្រភេទថ្មីដែល ត្រូវបានគេប៉ាន់ស្មានថា មានកងម្លាំងថាមពលរាប់រយដងច្រើនធំ ជាងគ្រាប់បែកបរមាណូដែល បានទម្លាក់នៅជប៉ុនកំឡុងសង្គ្រាម លោកលើកទី២។
ប្រាំខែមុនសហរដ្ឋអាមេរិកបានបាត់បង់តំណែង កំពូលរបស់ខ្លួនក្នុងវិស័យនុយក្លេអ៊ែរក្រោយពេល ដែលសហភាពសូវៀតបាន បំផ្ទុះគ្រាប់បែកបរមាណូយ៉ាង ជោគជ័យនៅកាហ្សាក់ស្ថាន។ បន្ទាប់មកប៉ុន្មានសប្តាហ៍ក្រោយមកទៀតព័ត៌មាន សម្ងាត់របស់ចក្រភពអង់គ្លេសនិងអាមេរិក បានឈានទៅដល់ការសន្និដ្ឋាន ដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា លោក Klaus Fuchs ដែលជាអ្នកវិទ្យាសាស្រ្តលំដាប់កំពូលនៅក្នុងកម្មវិធី នុយក្លេអ៊ែររបស់អាមេរិកតាមពិតគឺជាចារកម្មសម្រាប់ សហភាពសូវៀត។
ព្រឹត្តិការណ៍ដែលនឹងមិនស្មានដល់ទាំងពីរ សម្រាប់អាមេរិកលើកនេះនិងការពិតដែលថា សូវៀតបានយល់ដឹងពីអ្វីៗដែលពួកអាមេរិក បានប្រើប្រាស់និងរបៀបនៃការបង្កើតគ្រាប់បែក អ៊ីដ្រូសែននោះបាននាំឱ្យលោកប្រធានាធិបតីអាមេរិក រូបនេះសម្រេចចិត្តយល់ព្រមលើការផ្តល់មូលនិធិ ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការប្រណាំងប្រជែង ក្នុងមហាអំណាចកុម្មុយនីសតាមរយៈការផលិតកំពូល គ្រាប់បែកខ្លាំងបំផុតរបស់ពិភពលោកនិងជាអ្វីដែលគាត់ បានធ្វើការពណ៌នានៅក្នុងសៀវភៅ ដែលបានចេញប្រកាសជា សាធារណៈនៅថ្ងៃទី៣១ខែមករានាឆ្នាំនោះ៕
ប្រែសម្រួល:ស៊ុនលី