បច្ចេកវិទ្យា

សហភាពសូវៀត ជោគជ័យតេស្ត មីស៊ីលឆ្លងទ្វីបដំបូង របស់ខ្លួនតែមួយ ខែប៉ុណ្ណោះ ក្រោយអាមេរិក

សហរដ្ឋអាមេរិកបាន បើកកិច្ចពិភាក្សាថ្នាក់ ជាតិដ៏សំខាន់មួយ កាលពីអំឡុងឆ្នាំ១៩៥៧ ដោយផ្តោតសំខាន់ ទៅលើបញ្ហា គំលាតគ្នារវាងបច្ចេកវិទ្យា មីស៊ីលនៃប្រទេសរបស់ ខ្លួនជាមួយនឹងសហភាពសូវៀត បន្ទាប់ពីប្រទេសកុម្មុយនីស មួយនេះបានប្រកាសថាខ្លួន បានធ្វើតេស្តជោគជ័យនូវ ប្រភេទម៊ីស៊ីលឆ្លងទ្វីប ICBM ហើយខ្លួនបានថែមទាំង បញ្ជាក់ថាវាមាន
សមត្ថភាពបាញ់បានទៅគ្រប់គោលដៅ គ្រប់ប្រទេសទាំងឡាយ ដែលនៅលើពិភពលោកផង។

ក្រោយសង្គ្រាមលោកទី២ ចប់ទៅជាស្ថាពរទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀតពិតជាបានធ្វើការយ៉ាងមមាញឹកក្នុង ការប្រជែងគ្នាលើបច្ចេកវិទ្យាប្រភេទ មីស៊ីលចំងាយឆ្ងាយដែល នឹងប្រើប្រាស់សម្រាប់បំពាក់ ជាមួយនឹង អាវុធនុយក្លេអ៊ែរ ហើយតាមរយៈគ្រាប់ រ៉ូកែតដ៏ជោគជ័យរបស់ ទាហានណាហ្ស៊ីស V-1និងV-2 ដែលបានទំលាក់ លើអង់គ្លេស កាលពីកំឡុងសង្គ្រាមលោកទី២ នេះវាបានធ្វើឲ្យអាមេរិក និងរុស្សីអាចបន្ថែម ភាពច្បាស់លាស់ នៃមីស៊ីលរបស់ខ្លួនកាន់តែប្រសើរឡើង។

អាមេរិកបានចាប់ផ្តើមការធ្វើតេស្តសាកល្បង មីស៊ីលឆ្លងទ្វីបលើកដំបូង របស់ខ្លួននាខែកក្កដាឆ្នាំ១៩៥៧ដែលជឿជាក់ ថាវាមានល្បឿន រហូតទៅដល់២០០០០ម៉ាល ក្នុងមួយម៉ោងនិងអាច បាញ់បានចំងាយទៅដល់៥០០០ម៉ាលប៉ុន្តែ នៅពេលហោះ បានកំពស់៥០០០ហ្វីតវា ក៏បានផ្ទុះឡើងកណ្តាលអាកាស។ការបរាជ័យរបស់ អាមេរិកបានរយៈពេល១ខែក្រោយមក សហភាព
សូវៀតដែលជាដៃគូប្រជែង ក៏បានប្រកាសជោគជ័យការបាញ់ បង្ហោះមីស៊ីលឆ្លងទ្វីប របស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top