បច្ចេកវិទ្យា

កូរ៉េខាងជើង មិនពេញចិត្ត ឲ្យកុមារ ប្រើប្រាស់ ស្មាតហ្វូន

បរទេស៖យោងតាម សេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែព្រមាន ប្រឆាំងការប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន នៅក្នុងចំណោមកុមារ។

កាសែតបក្សពលករកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ការដែលកុមារក្នុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូននោះ គឺមានផលប៉ះពាល់ អាក្រក់ដល់សុខភាព ខួរក្បាលរបស់ពួកគេ។

កាសែតបក្សពលករកូរ៉េខាងជើងដដែលនេះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “វាជារឿងសាមញ្ញទូទៅទៅហើយ ដែលឃើញឪពុកម្ដាយមិនយកចិត្តទុកដាក់ឲ្យបានខ្លាំង ស្តីពីកុមារប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទដៃ សម្រាប់ការប្រើប្រាស់ កំសាន្ត ប៉ុន្តែនោះគឺជាកំហុសឆ្គង់ដ៏ធំ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top