អាមេរិក៖ ក្រុមហ៊ុន Apple បានដាក់បង្ហាញផែនការ ដើម្បីរៀបចំឡើងវិញនូវកុំព្យូទ័រលើតុ iMac ដែលផលិតចេញពីកញ្ចក់ ដែលមានរាងកោងមានតែមួយគត់ សម្រាប់ក្រុមហ៊ុននាពេលអនាគត របស់ខ្លួនបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ប៉ាតង់ជាផ្លូវការមួយត្រូវបានដាក់ នៅសហរដ្ឋអាមេរិក និងត្រូវបានបោះពុម្ពផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា ក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះ កំពុងរីករាយនឹងគំនិតកែលម្អ សោភ័ណភាពកុំព្យួទ័រ បែបប្រពៃណីរបស់ខ្លួន។
វាស្នើឲ្យមានសន្លឹកកោង កញ្ចក់ត្រូវបានបង្កើតឡើង ដោយឧបករណ៍ទល់នៅខាងក្រោយ ជាកន្លែងសម្រាប់ សមាសធាតុអគ្គិសនីផងដែរ ។
ប័ណ្ណប៉ាតង់បញ្ជាក់ថា គម្លាតនៅខាងមុខក៏អាចត្រូវបានប្រើ ដើម្បីបញ្ចូលក្តារចុចផងដែរ ចំណែកក្រុមហ៊ុន Apple បានដាក់ប៉ាតង់ទៀងទាត់ ដើម្បីការពារគំនិតនាពេលអនាគត ពីការលួចកម្មសិទ្ធិបញ្ញា ។
ទោះយ៉ាងណាក៏ដោយពួកគេ ដើរតួជារង្វាស់ដ៏ល្អ នៃរបៀបដែលក្រុមហ៊ុនមួយ កំពុងរៀបចំផែនការច្នៃប្រឌិត ។

ប៉ាតង់ដែលត្រូវបានបោះពុម្ពផ្សាយ ដោយ USPTO ត្រូវបានដាក់កាលពីឆ្នាំមុន និងត្រូវបានផ្សព្វផ្សាយតាមអ៊ិនធរណេត កាលពីសប្តាហ៍មុន ។ វានិយាយពីរូបធាតុខាងលើ និងខាងក្រោមមានផ្ទៃបង្ហាញ និងកន្លែងបញ្ចូលរៀងៗខ្លួន៕ ដោយ៖លី ភីលីព
