ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រមួយ ក្រុមនៅក្នុងប្រទេសអូស្រ្តាលី បាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានទទួល ជោគជ័យ ទាំងស្រុងក្នុងការបង្កើតនូវមន្ទីរពិសោធន៍ មួយសម្រាប់ ស្វែងរកវីរុសកូរ៉ូណា ដែលជាការបង្កើត ឡើងវិញនៅក្រៅប្រទេសចិន ក្នុងគោលបំណងដើម្បីជួយដល់ ការឆ្លងរាលដាលជំងឺនៅទូទាំងពិភពលោក ។
ក្រុមអ្នកស្រាវជ្រាវ នៅឯវិទ្យាស្ថាន Peter Doherty សម្រាប់ជំងឺឆ្លង និងភាពសុំា នៅក្រុងមែលប៊ន បាននិយាយថា ពួកគេនឹង ចែករំលែកវត្ថុវិភាគ ដែលបាន បណ្តុះពីអ្នកជំងឺឆ្លងម្នាក់ ដោយធ្វើការជាមួយអង្គការសុខភាព ពិភពលោក ហៅកាត់ (WHO) និងមន្ទីរពិសោធន៍ នានានៅទូទាំងពិភពលោក ។
មន្ទីរពិសោធន៍មួយកន្លែង នៅក្នុងប្រទេស បានទទួលជោគជ័យ ទាំងស្រុងក្នុងការបណ្តុះវីរុស ប៉ុន្តែបានប្រកាសឲ្យដឹងតែម្យ៉ាងមួយ គឺឲ្យវីរុសសម្លាប់មេរោគគ្នា វាដោយខ្លួនឯង ។ សារជីវកម្មផ្សព្វផ្សាយ ព័ត៌មាន អូស្ត្រាលីបានរាយការណ៍ ដូច្នេះ ។
លោក Julian Druce ប្រធានមន្ទីរ ពិសោធន៍ដែល កំណត់អត្តសញ្ញាណវីរុសនៃវិទ្យាស្ថាន Doherty បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍ មួយថា “មានវីរុសពិត ដែលមានន័យថា ឥឡូវនេះ យើងមានសមត្ថភាព ដើម្បីព្យាបាលនៃ សុពលភាព និងបានបញ្ជាកច្បាស់ រាល់ការធ្វើតេស្តទាំងអស់ ហើយធៀបនឹងភាព ធន់របស់ពួកគេ និងមានលក្ខណៈពិសេស” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា