អារីហ្សូណា៖លិខិតឆ្លងដែនរបស់ អ្នករកស៊ីផ្លូវភេទរាប់ពាន់ ប័ណ្ណបើកបរ និងលេខសន្តិសុខសង្គមត្រូវបាន បែកធ្លាយលើ ប្រព័ន្ធអ៊ីនធើណេត បន្ទាប់ពីដាក់ធុងផ្ទុក របស់គេហទំព័រ ទុកមិនមានសុវត្ថិភាព ព្រមទំាងបង្ហាញវីដេអូ និងរូបភាពច្បាស់ជាង ១០,០០០ទៀតផងបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវសន្តិសុខ បានជំពប់ដួលលើធុងស្តុករបស់ ក្រុមហ៊ុន Amazon Web Services ដែលមិនមានសុវត្ថិភាព ដែលមានផ្ទុកឯកសារ អត្តសញ្ញាណច្រើនជាង ១១,០០០ ។ ព័ត៌មានរួមមានឈ្មោះអាស័យដ្ឋានផ្ទះ ថ្ងៃ ខែ ឆ្នាំ កំណើត ជីវមាត្រ និងរូបថតរបស់ អ្នករកស៊ីផ្លូវភេទ។
បើយោងតាមគេហទំព័រ TechCrunchបាននិយាយថា វីដេអូ និងរូបថតច្បាស់ជាង ១០,០០០ ដែលត្រូវបានបញ្ជូន និងទទួលដោយកម្មករ ក៏ត្រូវបានរកឃើញនៅក្នុង ធុងសំរាម់នេះដែរ ។ SextPanther មានមូលដ្ឋាននៅរដ្ឋអារីហ្សូណាអនុញ្ញាត ឲ្យអ្នកសរសេរអត្ថបទ ខល និងជជែកជាមួយអ្នករក ស៊ីផ្លូវភេទ និងម៉ូដែលដើម្បីជាថ្នូរនឹងថ្លៃសេវា។
ក្នុងធុងសំរាម់រួមបញ្ចូល ទាំងលិខិតឆ្លងដែន ប័ណ្ណបើកបរ និងលេខសន្តិសុខសង្គម ត្រូវបានប្រទះឃើញដោយ ភ្នាក់ងារព័ត៌មាន Fidus ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានអះអាងថា ពួកគេបានរកឃើញភស្តុតាង ដែលបានកំណត់ថា ធុងសំរាម់នេះ ជារបស់ក្រុមហ៊ុន SextPanther ៕ ដោយ៖លី ភីលីព





