កូរ៉េ៖ នៅក្នុងការលេចធ្លាយពីហាងអាឡឺម៉ង់ និងWinFuture ដែលជាទូរស័ព្ទបត់បន្ទាប់របស់ក្រុមហ៊ុន Samsung និងស្មាតហ្វូន Galaxy Z Flip បានបង្ហាញជាផ្លូវការជាលើកដំបូង នៃឧបករណ៍នេះរួមជាមួយលក្ខណៈពិសេសពេញលេញរបស់វា បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ឧបករណ៍នេះមានរាងបញ្ឈរដូចជា អតីតទូរស័ព្ទមានរាងដូចកញ្ចក់ Retro-shell នឹងភ្ជាប់មកជាមួយអេក្រង់ OLED ទំហំ ៦,៧ អ៊ីញ ត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយ និងបញ្ជាក់ថា វានឹងប្រើអេក្រង់ប្រភេទ Ultra Ultra Glass ផ្ទុយពីអេក្រង់ប្លាស្ទិកត្រូវបានប្រើដោយអ្នកជំនាន់មុន គឺ Galaxy Fold ។
កាំមេរ៉ាផ្នែកខាងមុខមានចំនួន២ ដែលរួមមានកែវថតទំហំមេ ១២ MP និងកែវថតធំទូលាយទំហំ ១២ MP ខណៈកញ្ចក់ខាងក្នុងមានទំហំ ១០ MP ។សាកថ្មទូរស័ព្ទនឹងប្រើUSB-C ហើយនឹងមិនភ្ជាប់មកជាមួយ នូវកាសស្តាប់ត្រចៀកផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះស្មាតហ្វូន ប្រភេទនេះនឹងចេញបង្ហាញរូបរាងដំបូង នៃពណ៌ចម្រុះរបស់Z Flip ។ ដែលនឹងលេចចេញជាពណ៌ស្វាយ ទាំងពណ៌ស ត្រូវបានបង្ហាញ និងពណ៌ខ្មៅទៀតផង៕ ដោយ៖លី ភីលីព