រុស្ស៊ី៖ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Tesla បានកាន់កាប់ទីផ្សារកំពូលនៅក្នុងទីផ្សាររបស់ពួកគេ ហើយក្រុមហ៊ុនរុស្ស៊ីមួយ បានរួមបញ្ចូលគ្នានូវផលិតផល ត្រូវបានគេស្វែងរកច្រើនបំផុត នៅក្នុងទូរស័ព្ទ iPhone ដែលមានម៉ូដដូចរថយន្តដឹកទំនិញ Cybertruck របស់ក្រុមហ៊ុន Tesla បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ស្មាតហ្វូននេះត្រូវបានគេហៅថា ‘Cyberphone’ ទូរស័ព្ទ iPhone 11 Pro ត្រូវបានកែប្រែដោយប្រើប្រាស់ទីតាញ៉ូម ជាមួយនឹងគម្របខាងមុខអាចបត់បាន ដែលស្រដៀងនឹងកម្រាលទឡានដឹកទំនិញ ហើយកម្រាលឡានបត់ចេញ ដើម្បីបង្កើតកន្លែងឈរសម្រាប់ស្មាតហ្វូន។

ទោះយ៉ាងណា Caviar ជាអ្នកផលិតឧបករណ៍ដែលបានកែសម្រួលនេះ ហាក់ដូចជាធ្វើឲ្យសប្បាយនៅយាន Telsa នៅក្នុងវីដេអូផ្សព្វផ្សាយ ។ ក្រុមហ៊ុនបានកត់សម្គាល់ថា ការរចនានេះមាន “ការការពារអេក្រង់ដាច់ខាត” ខណៈពេលកំពុងលេងឈុត windows របស់Cybertruck ត្រូវបានដាក់បង្ហាញកាលពីខែវិច្ឆិកា។

ស្មាតហ្វូន Cyberphone ទំហំ 64GB នឹងមានតម្លៃចាប់ផ្តើមពី ៥,២៥៦ ដុល្លារហើយមានតែ ៩៩ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផលិតសម្រាប់ទិញ។ ក្រុមហ៊ុនរុស្ស៊ី Caviar ដែលរចនាម៉ូដទំនិញប្រណីតបានចែករម្លែក នៅលើគេហទំព័ររបស់ខ្លួនថា ការរចនាស្មាតហ្វូននេះគឺផ្អែកលើគំនិត នៃម៉ូដែលប្រភេទ Crossover បង្កើតចំណងជើងថ្មីដោយ Elon Musk៕ ដោយ៖លី ភីលីព
