បច្ចេកវិទ្យា

ប្រទេសជប៉ុន បង្កើតយុទ្ធសាស្ត្រ សម្រាប់បណ្តាញ ទំនាក់ទំនង ឥតខ្សែ 6G

តូក្យូ៖ រដ្ឋាភិបាលជប៉ុននឹងរៀបចំយុទ្ធសាស្ត្រ ឲ្យបានគ្រប់ជ្រុងជ្រោយមួយនៅរដូវក្តៅនេះ លើបណ្តាញទំនាក់ទំនងឥតខ្សែ 6G នាពេលអនាគតរបស់ខ្លួន ក្នុងការប្រកួតប្រជែងទំនាក់ទំនង ជាមួយប្រទេដទៃទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

យោងតាមក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍បានឲ្យដឹងថា បន្ទះនៅលើបណ្តាញទំនាក់ទំនង 6G ជ្រុលត្រូវបានគេរំពឹងថា នឹងត្រូវបានណែនាំនៅឆ្នាំ២០៣០ ដោយទទួលបានជោគជ័យនូវសេវាកម្ម 5G មាននៅក្នុងប្រទេសជប៉ុនចាប់ពីរដូវផ្ការីកនេះ។ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង លោក Sanae Takaichi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការណែនាំយ៉ាងរលូននៃស្តង់ដារ សម្រាប់បណ្តាញទំនាក់ទំនងឥតខ្សែជំនាន់ក្រោយ គឺមិនអាចខ្វះបាន ដើម្បីជំរុញការប្រកួតប្រជែងអន្តរជាតិរបស់ជប៉ុន ។

ប្រទេសជប៉ុនមានភាពយឺតយ៉ាវ នៅពីក្រោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការចាប់ផ្តើម សេវាកម្មពាណិជ្ជកម្ម 5G ។ ដូចប្រទេសមួយចំនួនផ្សេងទៀត បានចាប់ផ្តើមពិភាក្សារួចហើយ អំពីរបៀបប្រើប្រាស់បច្ចេកវិទ្យា 6G ទីក្រុងតូក្យូមានគោលបំណង ធ្វើពង្រាងយុទ្ធសាស្ត្រ និងដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើស្តង់ដារ។

ក្រុមនេះនឹងរួមបញ្ចូល ទាំងតំណាងវិស័យឯកជន ក៏ដូចជាអ្នកស្រាវជ្រាវសាកលវិទ្យាល័យហើយនឹង យោបល់ពីឧស្សាហកម្មផ្សេងៗគ្នា ដើម្បីសិក្សាពីបញ្ហាប្រឈម ដែលអាចកើតមាន នាសម័យប្រជុំដំបូងត្រូវបានគ្រោងធ្វើនៅថ្ងៃច័ន្ទ។

បើប្រៀបធៀបទៅនឹងបណ្តាញ 5G បណ្តាញ 6G នឹងមានល្បឿនបញ្ជូនទិន្នន័យលឿនជាង 5G និងបង្កើនសមត្ថភាព ភ្ជាប់ទៅឧបករណ៍ជាច្រើន ក្នុងពេលដំណាលគ្នា ខណៈពួកគេត្រូវបានគេរំពឹងថា នឹងមានវិធានការសន្តិសុខយ៉ាងទូលំទូលាយ និងកាត់បន្ថយការប្រើប្រាស់ថាមពល៕ ដោយ៖លី ភីលីព

Most Popular

To Top