បច្ចេកវិទ្យា

iPhone SE 2 អាចត្រូវពន្យារពេល ខណៈការផលិត iPhone 11 ថយចុះវិញ ដោយសារតែផលប៉ះពាល់ នៃវីរុសថ្មីបង្កគ្រោះថ្នាក់ ដល់ប្រព័ន្ធផ្គត់ផ្គង់នៅចិន

របាយការណ៍អះអាងថា មានលេចលឺព័ត៌មានចចាមអារាម របស់ទូរស័ព្ទ iPhone SE 2នៃក្រុមហ៊ុនApple អាចត្រូវបានពន្យារពេល ហើយការផលិតនៅលើទូរស័ព្ទ iPhone 11 បានថយចុះវិញដោយសារតែផលប៉ះពាល់ នៃវីរុសថ្មីដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធផ្គត់ផ្គង់ នៅប្រទេសចិនបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការរាតត្បាតរហូតមកដល់ពេលនេះ បានឆក់យកអាយុជីវិតមនុស្សរាប់រយនាក់ និងឆ្លងជិត៣០០០នាក់ក្នុងមួយខែ ប៉ុន្តែក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួននេះនឹងមានដល់ជិត ១០០,០០០ នាក់ ។ របាយការណ៍របស់ Bloomberg បាននិយាយថា មានករណីជាច្រើនត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុងហួណានជាកន្លែង ដែលរោងចក្រ Zhengzhou Foxconn មានមូលដ្ឋាន ហើយរដ្ឋាភិបាលអាចនឹងបិទរោងចក្រ ដើម្បីការពារការចម្លងរោគ។

បើទោះបីជាពួកគេមិនបានបិទទ្វាររោងចក្រ ក៏ដោយក៏ការរំខានដល់បណ្តាញផ្គត់ផ្គង់ កាន់តែច្រើនត្រូវបានគេរំពឹងថា ដោយសារតែបណ្តាញដឹកជញ្ជូន និង ទីក្រុងនានាត្រូវបានបិទ ។ ការផ្ទុះនៃវីរុសនៅខេត្ដហ៊ូប៉ីរបស់ប្រទេសចិន បណ្តាលឲ្យវ៉ូហាន់អាចនឹងប៉ះពាល់ដល់កាលវិភាគផលិតកម្ម។

លោក Patrick Moorhead អ្នកវិភាគប្រចាំក្រុមហ៊ុន Moor Insights and Strategy បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ខ្ញុំមិនអាចស្រមៃមើលសេណារីយ៉ូ ដែលខ្សែសង្វាក់ផ្គត់ផ្គង់ មិនត្រូវបានរំខាន។ ប្រសិនបើមានការបង្អាក់ដ៏ធំមួយ នៅក្នុងវត្ថុធាតុដើម ការប្រមូលផ្តុំគ្នាក្នុងការធ្វើតេស្ត និងការដឹកជញ្ជូនវា នឹងក្លាយជាការរំខានមួយ ។

អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកដែលឆ្លងវីរុសវីរុសវ៉ូហាន អាចចម្លងវាដោយគ្រាន់តែក្អកឬកណ្តាស់ ។ វាស្រដៀងនឹងជំងឺ SARS ដែលបានឆ្លងមនុស្ស ៨,០០០ នាក់និងសម្លាប់មនុស្សជិត៨០០ នាក់ក្នុងការផ្ទុះឡើងនៅអាស៊ីក្នុងឆ្នាំ ២០០៣ ក្នុងនោះវាជាប្រភេទវីរុស ដែលឆ្លងចូលសួតមនុស្ស៕ ដោយ៖លី ភីលីព

Most Popular

To Top