បច្ចេកវិទ្យា

Adidas កំពុង កែច្នៃប្លាស្ទិក សមុទ្រ ធ្វើជាក្រណាត់ ផលិតស្បែកជើងបានជាង ១៥ លានគូពីកាក សំណល់ មហាសមុទ្រនៅឆ្នាំនេះ

អាល្លឺម៉ង់៖Adidas បាននិយាថា ក្រុមហ៊ុនផលិតសម្លៀក បំពាក់កីឡានេះនឹងដាក់ចេញ នូវក្រណាត់ថ្មីដែលផលិតចេញពី កាកសំណល់ជ័រ និងជ័រប្លាស្ទិក សមុទ្រដើម្បី ពង្រីកការផលិតផល របស់ខ្លួន បន្ទាប់ពីទទួលបានជោគជ័យ នូវស្បែកជើងផលិតជាមួយ Parley សម្រាប់គំនិតផ្តួចផ្តើមមហាសមុទ្រ។

Adidas បានចាប់ដៃគូជាមួយ Parley កាលឆ្នាំ ២០១៥ ហើយបានបង្កើនផលិតកម្ម ស្បែកជើងដោយប្រើប្លាស្ទិចដែលប្រមូលនៅលើឆ្នេរ និងតំបន់ឆ្នេរដើម្បីបង្កើត បានជាង១១លានគូនៅឆ្នាំ ២០១៩ នៅតែជាចំណែក នៃក្រុមសរុបជាង ៤០០ លាន។

វានឹងបន្តផលិតស្បែកជើង និងសម្លៀកបំពាក់ ម៉ាក Parley ចេញពីប្លាស្ទិចមហាសមុទ្រនៅឆ្នាំ ២០២០ ហើយក៏នឹងដាក់ចេញ នូវក្រណាត់ ‘Primeblue’ មានផ្ទុកនូវកាក សំណល់សមុទ្រ Parley ផងដែរ ហើយវានឹងប្រើជា ខ្សែដែលមានស្រាប់ដូចជាស្បែកជើង Ultraboost ដ៏ពេញនិយម។ សរុបទៅក្រុមហ៊ុនអាល្លឺម៉ង់ នឹងផលិតស្បែកជើង ចំនួន ១៥-២០ លានគូដោយប្រើប្លាស្ទិចមហាសមុទ្រនៅឆ្នាំ ២០២០ ។

មូលនិធិ Ellen MacArthur ជាអង្គការសប្បុរសធម៌ដែល ជំរុញការ ផ្លាស់ប្តូរសេដ្ឋកិច្ចទៅជាគំរូរាង រង្វង់ ដែលលុបបំបាត់ កាកសំណល់ បាននិយាយថា តិចជាង១ភាគរយ នៃសម្ភារៈត្រូវបានប្រើសម្រាប់ សម្លៀកបំពាក់ ត្រូវបានកែច្នៃឡើងវិញដែល ជាការខាត បង់សម្ភារៈមានតម្លៃជាង ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ជ័រកៅស៊ូកែច្នៃមាន តំលៃប្រហែល ១០ ភាគរយច្រើនជាងវត្ថុធាតុដើម ប៉ុន្តែទីបំផុត Adidas ចង់ធ្វើឲ្យតម្លៃធ្លាក់ចុះ ដូច្នេះអ្នកប្រើប្រាស់កាន់តែ ច្រើន អាចមានលទ្ធភាពជ្រើសរើស ផលិតផលដែលមាន និរន្តរភាព៕ ដោយ៖លី ភីលីព

Most Popular

To Top