អាមេរិក៖ កម្មវិធីផ្ញើសារ WhatsApp នឹងឈប់ដំណើរការលើម៉ូដែល iPhone និង Android រាប់លានម៉ូដែលនៅថ្ងៃស្អែកនៅថ្ងៃស្អែក នៅពេលកម្មវិធីជជែក ដែលគ្រប់គ្រងដោយក្រុមហ៊ុន Facebook ឈប់ការគាំទ្រ សម្រាប់ប្រព័ន្ធប្រតិបត្តិការចាស់មួយចំនួន បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកប្រើប្រាស់នៅលើឧបករណ៍ ដែលមិនគាំទ្រនឹងលែងអាចបង្កើតគណនីថ្មី ឬផ្ទៀងផ្ទាត់គណនីដែលមានស្រាប់ ចាប់ពីថ្ងៃសៅរ៍ទី ១ ខែកុម្ភៈតទៅ។ ក្រុមហ៊ុន Facebook ជាម្ចាស់កម្មវិធី WhatsApp បាននិយាយថា ការធ្វើសមាហរណកម្ម គឺចាំបាច់ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់របស់ខ្លួន ។
WhatsApp បានសរសេរថា ដោយសារតែយើងលែងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការទាំងនេះតទៅទៀតលក្ខណៈពិសេសខ្លះអាចឈប់ដំណើរការនៅពេលណាក៏បាន។
ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត យើងសូមណែនាំឱ្យអ្នកប្រើប្រព័ន្ធប្រតិបត្តិការ iOS ចុងក្រោយបង្អស់ ដែលមានសម្រាប់ទូរស័ព្ទរបស់អ្នក ។ ចច
ស្មាតហ្វូនដែលដំណើរការ ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ទី ២.៣.៧ (គេស្គាល់ថា Gingerbread) និងចាស់ជាងនេះនឹងបាត់បង់ការគាំទ្រ សម្រាប់សេវាកម្មផ្ញើសារ នៅថ្ងៃសៅរ៍ទី ១ ខែកុម្ភៈ ។ យោងតាមក្រុមហ៊ុន Google មានតែ០,៣ ភាគរយប៉ុណ្ណោះ នៃឧបករណ៍ដំណើរការដោយប្រព័ន្ធ Android កំពុងដំណើរការប្រព័ន្ធប្រតិបត្តិការនេះ។
ទូរស័ព្ទ iPhone ដំណើរការ iOS 8 និងចាស់ជាងនេះក៏នឹងបាត់បង់ការគាំទ្រដែរ។ Apple អះអាងថាមានតែ៧ភាគរយ នៃឧបករណ៍ដែលដំណើរការ ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចាស់ជាង iOS 12 ប៉ុន្តែមិនបំបែកចំនួននេះទេ ។ ជារៀងរាល់ឆ្នាំកម្មវិធីផ្ញើសារ បានចាប់ផ្តើមនៅឆ្នាំ ២០០៩ ដកការគាំទ្រសម្រាប់ឧបករណ៍ ដែលមិនផ្តល់នូវសមត្ថភាពដែលយើងត្រូវការ ដើម្បីពង្រីកលក្ខណៈពិសេស របស់កម្មវិធីរបស់យើងនាពេលអនាគត៕ ដោយ៖លី ភីលីព