បច្ចេកវិទ្យា

កូរ៉ូណាវីរុសឆ្លងអ៊ីនធើណេត៖ ពួក Hacker កំពុងប្រើ ប្រព័ន្ធផ្សព្វផ្សាយ នៃមេរោគកូរ៉ូណា ដើម្បីទាក់ទាញមនុស្ស ឲ្យទាញយក មេរោគដោយចៃដន្យ

ការប្រយ័ត្នតំណគួរឲ្យសង្ស័យ អំពីឃាតករមេរោគវ៉ូហាន ដែលធ្វើឲ្យមនុស្សជាតិលើពិភពលោក បានមានភ័យខ្លាចនោះ ស្រាប់តែពួក Hacker កំពុងប្រើដើម្បីលាក់ មេរោគត្រូវបានរចនាឡើង ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន ទៅវិញបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញខាងសន្តិសុខអ៊ីនធើណេតព្រមានថា បណ្តាញភ្ជាប់គំនិតអាក្រក់មួយចំនួន បង្ហាញថា ជាអត្ថបទ ឬវីដេអូគ្មានទោសពៃរ៍ អំពីការផ្ទុះវីរុសវ៉ូហានពិតជា មានផ្ទុកកូដត្រូវបានរចនាឡើងដើម្បីធ្វើឲ្យប៉ះពាល់ ដល់ព័ត៌មានផ្ទាល់ខ្លួន។ ពួក Hacker កំពុងតែផ្សព្វផ្សាយ អត្ថបទប្រកាស និងវីដេអូដែលបិទបាំង ជាទ្រង់ទ្រាយឯកសារ​ស្របច្បាប់ដូចជា PDF ឬ MP4 ដើម្បីលាក់បាំងលក្ខណៈពិតរបស់វា។

ប្រសិនបើចុច និងទាញយកលើ ទូរស័ព្ទ ឬកុំព្យូទ័រអ្នកវាយប្រហារអាច ទទួលបានព័ត៌មានដែលរក្សាទុករបស់ អ្នកប្រើប្រាស់ និងអាចបំផ្លាញរារាំង ឬចម្លងទិន្នន័យ តាមឆន្ទៈ។ មេរោគកូរ៉ូណាបានទទួល ការចាប់ អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែវាបានសម្លាប់ មនុស្សចំនួន២១៣នាក់ និងឆ្លងជិត ១០.០០០ នាក់។

ស្ថានភាពដូច SARS អាចវិវត្តទៅ ជារោគសញ្ញាដូចជំងឺរលាកសួតហើយនេះ អាចបណ្តាលឲ្យស្លាប់ ដល់មនុស្សចាស់ក៏ដូចជាឈឺ និងទារកផងដែរ។ សព្វថ្ងៃនេះករណី ២ដំបូងត្រូវបាន បញ្ជាក់នៅក្នុងចក្រ ភពអង់គ្លេស។

ជាលទ្ធផលនៃការផ្ទុះឡើងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ជាមួយនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត អំពីមេរោគ៕ ដោយ៖លី ភីលីព

Most Popular

To Top