បច្ចេកវិទ្យា

Google បង្កើតទម្រង់ 3D នៃតំបន់ បេតិកភណ្ឌពិភពលោក ចំនួនប្រាំ របស់យូណេស្កូ ប្រឈមនឹងហានិភ័យ ដោយសារតែការប្រែប្រួល អាកាសធាតុរក្សាទុក សម្រាប់មនុស្សជំនាន់ក្រោយ

អាមេរិក៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីថែរក្សាកេរ្តិ៍តំណែល នៃកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត របស់ពិភពលោក ក្រុមហ៊ុន Google បានប្រកាសគម្រោងថ្មីមួយ សម្រាប់តំបន់បេតិកភណ្ឌពិភពលោកទំាង៥ គេចឲ្យផុតគ្រោះថ្នាក់បំផុត នៃការប្រែប្រួលអាកាសធាតុទៅជាគំរូ 3D អន្តរកម្មបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

គម្រោងហៅថា បេតិកភណ្ឌនៅលើគែមគម្រោងនេះ រួមបញ្ចូលទាំងគំរូឌីជីថលអន្តរកម្មសម្រាប់រូបចម្លាក់ Moai នៅលើRapa Nui ប្រាសាទEdinburgh នៅស្កុតឡេន ទីក្រុង Mosque នៃ Bagherat ប្រទេសឥណ្ឌា វិហារអ៊ីស្លាម និងព័រទុយហ្កាល់នៅ in Kilwa Kisiwani តង់ហ្សានី និងទីក្រុងបុរាណ in Kilwa Kisiwani នៅ Trujillo ប្រទេសប៉េរូ។

គម្រោងនេះត្រូវបានធ្វើឡើងដោយមានការគាំទ្រពីក្រុមប្រឹក្សាអន្តរជាតិ International Council on Monuments and Sites (ICOMOS) និង CyArk ដែលមិនរកប្រាក់ចំណេញនៅ Oakland ដើម្បីបង្កើតបណ្ណសារឌីជីថលនៃតំបន់វប្បធម៌សំខាន់ៗរបស់ពិភពលោក។

ទីតាំងនីមួយៗនឹងមានម៉ូដែល 3D ចំនួន ៥ ដាច់ដោយឡែកពីគ្នាដោយផលិតឡើង ដើម្បីចាប់យកទំហំនិងមុខងារពេញលេញ សម្រាប់ទីតាំងនីមួយៗក្នុងករណី មួយ ឬទាំងអស់ត្រូវបានខូចខាតដោយផលប៉ះពាល់ នៃការផ្លាស់ប្តូរអាកាសធាតុនៅក្នុងទសវត្សខាងមុខនេះ។

ម៉ូដែលទាំងនេះត្រូវបានផលិតឡើង ដោយប្រើបច្ចេកទេសមួយហៅថា Photogrammetry ៕ ដោយ៖លី ភីលីព

Most Popular

To Top