បច្ចេកវិទ្យា

លេខសម្ងាត់ Instagram រាប់ពាន់ត្រូវលាតត្រដាង លើអ៊ីនធើណេត បន្ទាប់ពីកម្មវិធីSocial Captain រកឃើញថា រក្សាទុកពួកវានៅលើ អ៊ីនធើណេត ជាអត្ថបទធម្មតា

អាមេរិក៖ គណនី Instagram រាប់ពាន់ត្រូវបានលាតត្រដាង នូវលេខកូដសម្ងាត់របស់ពួកគេ ដោយសារតែមានភាពងាយរងគ្រោះ នៅក្នុងកម្មវិធីមួយដែលអះអាងថា នឹងបង្កើនចំនួនអ្នកតាមដានច្រើនលើសលុបនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

Social Captain ត្រូវបានគេបង្ហើបឲ្យដឹងថា ជាការរក្សាទុកលេខសម្ងាត់របស់អ្នកប្រើប្រាស់ នៅក្នុងឯកសារដែលមិនបានអ៊ិនគ្រីបអាចនឹងត្រូវពួក Hacker ចូលវាយលុកបានយ៉ាងស្រួល ។ ឧក្រិដ្ឋជនដែលចូលមើលគេហទំព័រនឹងអាចអានឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់គណនីជាអត្ថបទធម្មតា។

គេនៅមិនទាន់ដឹងថា ព័ត៌មានលម្អិតណាមួយ ត្រូវបានចាប់យកដោយពួក Hacker ទេ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវបានជំរុញ ឲ្យផ្លាស់ប្តូរលេខសម្ងាត់ និងព័ត៌មានលម្អិតជាបន្ទាន់ ។ អ្នកប្រើប្រាស់ Instagram បានចុះឈ្មោះចូលគេហទំព័រ Social Captain ដើម្បីបង្កើនចំនួនរបស់ពួកគេត្រូវភ្ជាប់គណនីរបស់ពួកគេ។

ព័ត៌មាននេះ TechCrunch បានបង្ហាញថា ត្រូវបានរក្សាទុកយ៉ាងលំបាក។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខ មិនបញ្ចេញឈ្មោះបានរកឃើញភាពងាយរងគ្រោះ ហើយបានរាយការណ៍ទៅ TechCrunch ដែលក្រោយមកបានជូនដំណឹងទៅ Social Captain ។

របាយការណ៍នេះបាននិយាយថា អ្នកប្រើប្រាស់ណាដែលបានមើលកូដប្រភពគេហទំព័រនៅលើទំព័រប្រវត្តិរូប Social Captain អាច មើលឈ្មោះអ្នកប្រើ និងលេខសម្ងាត់ Instagram របស់ពួកគេដោយមើលឃើញដរាបណា ពួកគេភ្ជាប់គណនីរបស់ពួកគេទៅវេទិកានោះ ៕ ដោយ៖លី ភីលីព

Most Popular

To Top