បច្ចេកវិទ្យា

Twitter សារភាពថា ពួក Hacker គាំទ្រដោយរដ្ឋ ជាអ្នកលួចលេខទូរស័ព្ទរាប់លានភ្ជាប់ ទៅនឹងគណនីអ្នកប្រើប្រាស់

អាមេរិក៖ ក្រុមហ៊ុនផ្ញើសារ Twitter បានសារភាពថា ពួក Hacker ដែលគាំទ្រដោយរដ្ឋនៅក្នុងប្រទេសម៉ាឡេស៊ី អ៊ីរ៉ង់ និងអ៊ីស្រាអែលប្រហែល ជាបានលួចលេខទូរស័ព្ទរហូត ដល់ទៅ១៧លានដែលភ្ជាប់ទៅនឹងគណនី អ្នកប្រើប្រាស់ Android នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការរំលោភបំពាននេះបានលេចចេញជាថ្មី បន្ទាប់ពីអ្នកស្រាវជ្រាវសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត បានរកឃើញកំហុសមួយ នៅក្នុងបណ្តាញអ៊ីនធើណេត ‘Contacts Upload’ របស់គេហទំព័រកាលពីខែធ្នូ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Twitter បាននិយាយថា ខ្លួនបានកំណត់នូវសំណើខ្ពស់ ប្រើប្រាស់មុខងារ បានមកពីអាស័យដ្ឋាន IP នៅក្នុងប្រទេសម៉ាឡេស៊ី អ៊ីរ៉ង់ និងអ៊ីស្រាអែល។

អ្នកស្រាវជ្រាវសុវត្ថិភាពអ៊ីនធើណេត បានរកឃើញគុណវិបត្តិពីមុនបានបង្ហាញថា វាអាចត្រូវបានគេកេងចំណេញ ដើម្បីផ្គូរផ្គងលេខទូរស័ព្ទ១៧លាន ជាមួយគណនីអ្នកប្រើប្រាស់ ។ សេចក្តីថ្លែងការណ៍មិនច្បាស់របស់ Twitter បាននិយាយយ៉ាងសាមញ្ញថា អាសយដ្ឋាន IP មួយចំនួនដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ អាចមានទំនាក់ទំនងជាមួយរដ្ឋដែលគាំទ្រដោយរដ្ឋ ។

អ្នកនាំពាក្យក្រុមហ៊ុនម្នាក់ បានបដិសេធមិននិយាយចំនួនទូរស័ព្ទ ដែលត្រូវបានលាតត្រដាង ដោយនិយាយថា Twitter មិនអាចកំណត់អត្តសញ្ញាណគណនី ទាំងអស់ដែលត្រូវបានរងផលប៉ះពាល់ឡើយ ៕ ដោយ៖លី ភីលីព

Most Popular

To Top