បច្ចេកវិទ្យា

ឧបករណ៍ Facebook ថ្មីជួយឪពុកម្តាយដឹងកូនៗ របស់ពួកគេជជែកជាមួយកម្មវិធីផ្ញើសារ រូបថត និងវីដេអូពួកគេកំពុងចែកចាយ

អាមេរិក៖ ឪពុកម្តាយនឹងអាចមើលឃើញ និងដឹងគ្រប់សកម្មភាពកូនៗ របស់ពួកគេក្នុងការជជែកលេងជាមួយកម្មវិធី Messenger របស់ក្រុមហ៊ុន Facebook ជាផ្នែកមួយនៃការផ្លាស់ប្តូរថ្មី សម្រាប់ណែនាំដល់ឪពុកម្តាយ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បណ្តាញសង្គមបានប្រកាសនូវឧបករណ៍ជាច្រើន សម្រាប់វេទិការកម្មវិធី Messenger Kids របស់ខ្លួនដែលបានដាក់ឲ្យប្រើប្រាស់ ជាលើកដំបូងនៅឆ្នាំ ២០១៧ ។

លក្ខណៈពិសេសផ្ទាំងគ្រប់គ្រងរបស់ឪពុកម្តាយ នៅលើកម្មវិធី Messenger Kids នឹងអនុញ្ញាតឲ្យអាណាព្យាបាលមើលថា តើកូន ៗ របស់ពួកគេកំពុងជជែកជាមួយនិងថាតើ ពួកគេជជែកជាវីដេអូ ឬផ្ញើសារ។

លក្ខណៈពិសេសនឹងបង្ហាញពីភាពញឹកញាប់ នៃការសន្ទនាទាំងនេះក្នុងរយៈពេល៣០ថ្ងៃកន្លងមក ។ ឪពុកម្តាយក៏នឹងអាចមើលឃើញរូបថត និងវីដេអូ ទាំងផ្ញើ ព្រមទាំងទទួលដោយគណនីរបស់អនីតិជន ដែលមានសមត្ថភាពក្នុងការយកចេញ និងរាយការណ៍ពួកគេ។

ការផ្លាស់ប្តូរនេះស្ថិតក្នុងចំណោម ការគ្រប់គ្រងល្អប្រសើរមួយ ដែលត្រូវបានរចនាឡើង ដើម្បីការពារយុវជនឲ្យកាន់តែប្រសើរលើ ប្រព័ន្ធអ៊ីនធើណេត។ កម្មវិធីផ្ញើសារកុមារត្រូវបានរចនាឡើង ជាមធ្យោបាយងាយស្រួល សម្រាប់កុមារក្នុងការប្រាស្រ័យទាក់ទងតាម Facebook ដែលមានអាយុក្រោម ១៣ ឆ្នាំគ្រប់គ្រងពីគណនី Facebook របស់ឪពុកម្តាយ៕ ដោយ៖លី ភីលីព

Most Popular

To Top