បច្ចេកវិទ្យា

ការបំពុលពីបដិវត្ត ឧស្សាហកម្មនៅអង់គ្លេស កាលពី២៤០ ឆ្នាំមុនបានបំពុលទឹកកក លើកំពូល ភ្នំហិមពាន្ត ជាយូរមកហើយ

អង់គ្លេស៖ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យរដ្ឋ Ohio State បានពិនិត្យមើលស្នូលទឹកកក ដែលយកចេញពីកំពូលភ្នំហិមពាន្តបង្ហាញ ពីព្រិលនៅពេលវាធ្លាក់ជារៀងរាល់ឆ្នាំចន្លោះពីឆ្នាំ១៤៩៩ និង១៩៩២មាន សារធាតុពុលដោយសារបដិវត្តឧស្សាហកម្មនៅ ចក្រភពអង់គ្លេសកាលពី ២៤០ ឆ្នាំមុនមនុស្សទៅដល់បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

នៅក្នុងស្នូលទឹកកកពួកគេបានរកឃើញខ្ពស់ជាងកម្រិតធម្មជាតិនៃលោហធាតុពុលរួមមានកាដាមីញ៉ូមមីញ៉ូម និងស័ង្កសីនៅក្នុងទឹកកកដែលចាប់ផ្តើមនៅប្រហែលឆ្នាំ ១៧៨០ ។ លោហធាតុទាំងនោះសុទ្ធតែជាអនុផលនៃធ្យូងថ្មជាផ្នែកសំខាន់នៃឧស្សាហកម្មនៅចុងសតវត្សរ៍ទី ១៨ និងពេញមួយសតវត្សរ៍ទី ១៩ និង២០ ។

ក្រុមអ្នកស្រាវជ្រាវបានបន្តថា ខ្យល់កខ្វក់ដែលផលិតចេញពីម៉ាស៊ីនដើរដោយធ្យូងថ្មដំបូងបង្អស់ពីរោងចក្របដិវត្តឧស្សាហកម្មដំបូងអាចត្រូវបានដឹកដោយខ្យល់ទៅជួរភ្នំ។ លោកវេជ្ជបណ្ឌិត Paolo Gabrielli អ្នកដឹកនាំ និងជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅរដ្ឋ Ohio State បាននិយាយថា ខ្យល់បានបញ្ចោញផ្សែងពុលនៅជុំវិញពិភពលោកដើម្បីបំផ្លាញផ្ទាំងទឹកកក។

លោកបន្តថា បដិវត្តឧស្សាហកម្មគឺជាបដិវត្តក្នុងការប្រើប្រាស់ថាមពល។ ដូច្នេះការប្រើប្រាស់ចំហេះធ្យូងថ្មក៏ចាប់ផ្តើមបណ្តាលឲ្យមានការបំភាយឧស្ម័ន យើងគិតថា ត្រូវបានដឹកដោយខ្យល់បក់រហូតដល់ភ្នំហិមពាន្ត។ ក្រុមអ្នកស្រាវជ្រាវបានធ្វើដំណើរទៅ Dasuopu ក្នុងឆ្នាំ ១៩៩៧ ដើម្បីខួងយកទឹកកកពីផ្ទាំងទឹកកកដោយស្នូលទាំងនោះគូររូបភាពនៃការផ្លាស់ប្តូរបរិស្ថាន។

តំបន់នោះមានកម្ពស់ ២៣៦០០ ហ្វីតពីនីវ៉ូទឹកសមុទ្រគឺជាកន្លែងដែលមានរយៈកម្ពស់ខ្ពស់ជាងគេ បំផុតនៅលើពិភពលោកដែលអ្នកវិទ្យាសាស្ត្រទទួលបាន កំណត់ត្រាអាកាសធាតុពីស្នូលទឹកកក។ Dasuopu  ស្ថិតនៅលើ Shishapangma  ជាភ្នំមួយក្នុងចំណោមភ្នំខ្ពស់បំផុតទាំង១៤ របស់ពិភពលោកដែលមានទីតាំងនៅហិមពាន្ត៕ដោយ៖លី ភីលីព

Most Popular

To Top