DETROIT៖ ក្រុមហ៊ុន Hondaកំពុងតែប្រមូលរថយន្ត Odyssey minivans ចំនួន ២៤១,០០០ គ្រឿងនៅសហរដ្ឋអាមេរិកមកវិញ ដើម្បីដោះស្រាយបញ្ហាខ្សែភ្លើង ដែលអាចបង្កជាអគ្គិភ័យបានយ៉ាងស្រួល សម្រាប់បរថយន្តប្រភេទនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការប្រមូលយកមកវិញរួមមានរថយន្តម៉ាកអិ EX-L, Touring និង Elite minivans ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២០ ។ ក្រុមហ៊ុននិយាយថា ខ្សែភ្លើងដែលបញ្ជូនទៅត្រង់ថាមពលជួរទី៣ អាចត្រូវបានខូចកំឡុងពេលផលិត ព្រមទំាងអាចបណ្តាលឲ្យមានសៀគ្វីខ្លី និងអាចបញ្ឆេះបន្ទះផ្ទៃខាងក្នុងប្លាស្ទិក។ ក្រុមហ៊ុនមានរបាយការណ៍អគ្គិភ័យចំនួន ៣ ករណីដោយមិនមានអ្នករងរបួស។
ក្រុមហ៊ុន Honda បាននិយាយថា ម្ចាស់ក្រុមហ៊ុននឹងត្រូវបានជូនដំណឹង អំពីការប្រមូលមកវិញតាមរយៈសំបុត្រនៅពាក់កណ្តាលខែមីនា ។ យើងនឹងធ្វើខ្សែភ្លើងឡើងវិញ ហើយគ្របវាជាមួយខ្សែអាត់អ៊ីសូឡង់ ប្រសិនបើខ្សែភ្លើងខ្សែត្រូវបានខូចខាតវានឹងត្រូវបានជំនួស៕ ដោយ៖លី ភីលីព