បច្ចេកវិទ្យា

ហ្វូស៊ីលបង្ហាញ៖ សត្វអណ្តើកដំបូង នៅអឌ្ឍគោលខាងជើងរួចផុតពីការផុតពូជដ៏ធំ ក្រោយពីបំផ្លាញ ដាយណូស័រកាលពី ៦៦ លានឆ្នាំមុន

បារាំង៖ប្រភេទសត្វអណ្តើកមួយប្រភេទដែលត្រូវបានរកឃើញនៅក្នុងប្រទេសបារាំងសម័យទំនើបអាចរស់រានមានជីវិតពីព្រឹត្តិការណ៍ផុតពូជដ៏ធំដែលបានបំផ្លាញសត្វដាយណូស័រកាលពី ៦៦ លានឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

គ្រោងឆ្អឹងសត្វអណ្តើកដែលមានផ្ទុកនូវអណ្តើកមានលលាដ៍ក្បាល Laurasichersisចំនួន៧០ ដាច់ដោយឡែកពីគ្នាត្រូវបានគេរកឃើញហ្វូស៊ីលនៅកន្លែងយកថ្មមានអាយុកាលប្រហែល ៥៦ លានឆ្នាំមុន។ ការសិក្សាបង្ហាញថា សត្វចម្លែក គឺជាសត្វអណ្តើកដំបូងតែមួយគត់ អាចរស់រានបានពីព្រឹត្តិការណ៍ផុតពូជដ៏ធំមួយនៅអឌ្ឍគោលខាងជើង។

ក្រុមអ្នកជំនាញជឿជាក់ថា សត្វទាំងនេះមានប្រវែងប្រហែល៦០ ស.ម  ហើយមិនអាចដកក្បាលរបស់ពួកគេចូលក្នុងសំបករបស់វាបានឡើយ។ ក្រុមអ្នកស្រាវជ្រាវដែលសិក្សាអំពីហ្វូស៊ីលនេះនៅតែមិនទាន់ច្បាស់ថា តើសត្វប្រភេទនេះអាចរស់រានបានយ៉ាងដូចម្តេចនៅពេលដែលមានសត្វជាច្រើនបានងាប់។

អ្នកនិពន្ធនៃការសិក្សាលោកវេជ្ជបណ្ឌិត Adán Pérez-García សាកលវិទ្យាល័យNational Distance Education University (UNED) នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញបាននិយាយថា មូលហេតុដែល Laurasichersis បានរួចផុតពីការផុតពូជដ៏ធំ ខណៈអណ្តើកដីអាមេរិកខាងជើងអ៊ឺរ៉ុប ឬអាស៊ីមិនទាន់អាចគ្រប់គ្រងបាននៅឡើយ។ 

អណ្តើកដែលមានការវិវត្តបន្ថែមទៀតស្រដៀងនឹងអ្វីដែលយើងឃើញសព្វថ្ងៃនេះក៏បានរស់រានមានជីវិតពីការផុតពូជដ៏ធំរបស់ Cretaceous-Paleogene (K-Pg)បណ្តាលមកពីឥទ្ធិពលនៃអាចម៍ផ្កាយ ប៉ុន្តែសត្វអណ្តើកដំបូងដែលរស់នៅក្នុងពេលតែមួយមិនមានលទ្ធភាពសម្របខ្លួនទៅនឹងបរិយាកាសមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕ ដោយ៖លី ភីលីព

Most Popular

To Top