បរទេស៖កងកម្លាំងទ័ពអាកាសរបស់ ប្រទេសនីហ្សេរីយ៉ា នឹងទទួលបាន យន្តហោះចម្បាំង JF-17 Thunder នៅក្នុងខែវិច្ឆិកានាឆ្នាំនេះ ហើយនឹងគ្រាប់បែកបុក A-29 Super Tucano នៅក្នុងឆ្នាំ២០២២ នេះបើយោងតាមសម្តី របស់លោកអគ្គសេនាធិការ កងទ័ពអាកាស។
លោក Sadique Abubakar បានធ្វើការប្រកាសពី ការបន្ថែមយន្តហោះចម្បាំងថ្មីនេះ នៅក្នុងអំឡុងពិធីបញ្ចប់ការសិក្សា បុគ្គលិកថ្មីចំនួន២.០៧៩នាក់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ហើយលោកបន្តថា ក្នុងពេល៤ឆ្នាំកន្លះ ចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើការបង្កើន មិនធ្លាប់មានពីមុន ក្នុងចំនួនយន្តហោះចម្បាំង ដែលប្រើសម្រាប់ប្រតិបត្តិការរបស់ កងទ័ពអាកាសនីហ្សេរីយ៉ា។
គួរបញ្ជាក់ថា នៅដើមខែនេះ កងទ័ពអាកាសនីហ្សេរីយ៉ា បានដាក់យន្តហោះថ្មី៣គ្រឿងចូលបម្រើការងារ គឺឧទ្ធម្ភាគចក្រប្រដាប់អាវុធ AW109 ពីរគ្រឿង បានមកពីក្រុមហ៊ុន Leonardo របស់ប្រទេសអ៊ីតាលី និងយន្តហោះ Mi-171 មួយគ្រឿងពីប្រទេសរុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង