ស៊ីដនី៖ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី Qantas បានប្រកាសពីការកាត់បន្ថយដ៏ធំនៃជើងហោះហើរទៅកាន់ទ្វីបអាស៊ី ដោយសារការផ្ទុះឡើងនូវវីរុសឆ្លងដ៏សាហាវនៅប្រទេសចិនធ្វើឲយរងផលប៉ះពាល់ដល់តម្រូវការនិងចំណេញយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយជើងហោះហើរទៅកាន់អាស៊ី១៦ ភាគរយយ៉ាងហោចណាស់៣ខែដោយជើងហោះហើរទៅកាន់សៀងហៃត្រូវបានផ្អាក ហើយជើងហោះហើរទាំងនោះទៅហុងកុង និងសិង្ហបុរីត្រូវបានកាត់បន្ថយ។ យីហោតម្លៃទាបរបស់វា គឺJetstarក៏អាចកាត់បន្ថយការហោះហើរនៅអាស៊ីរបស់ខ្លួន១៤ ភាគរយរហូតដល់ចុងខែឧសភាដែលជះឥទ្ធិពលដល់ផ្លូវទៅកាន់ប្រទេសជប៉ុនថៃ និងចិនដីគោក។
មេរោគឆ្លងវីរុសនេះបានឆ្លងដល់មនុស្សជាង៧៤,០០០នាក់ ហើយបានសម្លាប់មនុស្សជាង ២១០០ នាក់ចាប់តាំងពីចុងខែធ្នូស្ទើរតែទាំងអស់នៃពួកគេនៅក្នុងប្រទេសចិន។ នាយកប្រតិបត្តិ Qantas លោក Alan Joyce បាននិយាយថា ការផ្ទុះឡើងនៃជំងឺនេះបាននាំឲ្យមានការធ្លាក់ចុះនៃតម្រូវការជើងហោះហើរនៅទូទាំងតំបន់ហើយត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនរហូតដល់ ១៥០ លានដុល្លារអូស្ត្រាលី (១០០ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០ ។
លោក Joyce បានបន្ថែមថា ក្រុមហ៊ុននឹងចុះចតចំនួន១៨យន្តហោះដើម្បីឆ្លើយតបទៅនឹងវិបត្តិវីរុសCOVID-19 ហើយបុគ្គលិកនឹងត្រូវបានលើកទឹកចិត្តឲ្យឈប់សម្រាកប្រចាំឆ្នាំក្នុងកំឡុងពេលនេះ។ យើងអាចពង្រីករយៈពេលដែលត្រូវកាត់បន្ថយ។
យើងអាចធ្វើឲ្យកាន់តែស៊ីជម្រៅ ឬយើងអាចបន្ថែមកៅអីត្រឡប់មកវិញ ប្រសិនបើតម្រូវការមាន នេះគឺជាស្ថានភាពវិវត្តដែលយើងកំពុងតាមដានយ៉ាងដិតដល់ ។ យើងដឹងថា តម្រូវការនៅអាស៊ីនឹងស្ទុះងើបឡើងវិញហើយយើងនឹងត្រៀមខ្លួនបង្កើននៅពេលវាកើតឡើង។
ក្រុមហ៊ុន Qantas បានរាយការណ៍ពីប្រាក់ចំណេញមូលដ្ឋានរបស់ខ្លួនមុនពេលពន្ធធ្លាក់ចុះតែបន្តិចដល់ ៧៧១ លានដុល្លារអូស្រ្តាលីដោយថ្លៃប្រេងទាបជួយដោះស្រាយការធ្លាក់ចុះ។ ដោយ៖លី ភីលីព