អង់គ្លេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សងរដ្ឋអាមេរិក Google ទទួលបានប្រាក់ចំណេញពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធើណេតខុសច្បាប់ នៃអាវុធរួមមានកាំភ្លើងខ្លី និងថ្នាំបាញ់ម្រេចដែលត្រូវបានផ្សព្វផ្សាយ និងប្រគល់ទៅឲ្យជនល្មើសនៅចក្រភពអង់គ្លេស យោងតាមការចេញផ្សាយពី SkyNews ។

ការបង់ប្រាក់សម្រាប់ការចុះបញ្ជីនៅលើសេវាកម្មទិញទំនិញរបស់ខ្លួន ក៏ដូចជាការផ្សាយពាណិជ្ជកម្មនៅលើ Google Search កំពុងជំរុញអ្នកលក់នៅលើ eBay និងគេហទំព័រផ្សេងទៀតផ្តល់ការលក់ ព្រមទំាងដឹកជញ្ជូនអាវុធខុសច្បាប់ដល់អតិថិជនអង់គ្លេស ។

អាវុធអេឡិចត្រូឡូក ដែលផ្សាយពាណិជ្ជកម្មដោយ Google រួមមានកាំភ្លើងខ្លីត្រូវបានគេផ្សព្វផ្សាយថា មានចំនួន ៩៥០,០០០ វ៉ុលស្ទើរតែ២០ដងច្រើនជាងកម្លាំង ដែលប្រើដោយប៉ូលីស ។ ក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលចុះបញ្ជីផលិតផលនេះឈ្មោះ DirectNine មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ៕ ដោយ៖លី ភីលីព
