បច្ចេកវិទ្យា

អ្នកប្រើប្រាស់ Google នឹងបាត់បង់ ការការពារ ពីសហគមន៍ អ៊ឺរ៉ុប លើទិន្នន័យ របស់ពួកគេ ដោយសារ Brexit

អាមេរិក៖របាយការណ៍ បាននិយាយថា Google មានគម្រោងផ្លាស់ប្តូរគណនី អ្នកប្រើប្រាស់ អង់គ្លេសរបស់ខ្លួនទៅកាន់យុត្តាធិការរបស់ សហរដ្ឋអាមេរិកដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់ព័ត៌មាន រសើបរបស់មនុស្សរាប់សិបលាននាក់ត្រូវបានរកឃើញដោយ អាជ្ញាធរចក្រភពអង់គ្លេសយោងតាមការចេញផ្សាយពី SkyNews។

ថ្លែងទៅកាន់មនុស្ស៣នាក់ ដែលស្គាល់ផែនការរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យានេះ ទីភ្នាក់ងារព័ត៌មានមួយបាននិយាយថា គណនីអង់គ្លេស នឹងត្រូវដកចេញពីការកាន់កាប់បច្ចុប្បន្នរបស់ពួកគេក្រោមការគ្រប់គ្រង របស់និយតករភាពឯកជនរបស់អ៊ឺរ៉ុបចាប់តាំងពីចក្រភពអង់គ្លេស លែងជាសមាជិកនៃប្លុកនេះទៀត។ សហគមន៍អ៊ឺរ៉ុបត្រូវបាន គេស្គាល់ថា មានច្បាប់ការពារទិន្នន័យ តឹងរឹងបំផុតនៅលើពិភពលោកជាមួយនឹងបទប្បញ្ញត្តិស្តីពី ការការពារទិន្នន័យទូទៅ (GDPR) ចំណែកឯសហរដ្ឋអាមេរិក មានចំណុចខ្សោយខ្លះសម្រាប់សេដ្ឋកិច្ចដ៏សំខាន់មួយ។

ថ្មីៗនេះសហរដ្ឋអាមេរិក ក៏បានណែនាំពី Cloud ដែលនៅទីបំផុតអាចបង្កភាពងាយស្រួល ដល់អាជ្ញាធរចក្រភពអង់គ្លេសក្នុង ការទទួលបានទិន្នន័យរបស់អ្នកប្រើប្រាស់អង់គ្លេស សម្រាប់ការស៊ើបអង្កេតព្រហ្មទណ្ឌ។ Google ជាហាងលក់ព័ត៌មានផ្ទាល់ខ្លួនធំបំផុតមួយនៅលើពិភពលោក បានបដិសេធមិនធ្វើអត្ថាធិប្បាយ ប៉ុន្តែគេយល់ថា ក្រុមហ៊ុនមានបំណងធ្វើឲ្យអ្នកប្រើប្រាស់ ទទួលស្គាល់លក្ខខណ្ឌនៃការផ្លាស់ប្តូរ។

លោកស្រី Lea Kissner ធ្លាប់ដឹកនាំបច្ចេកវិទ្យាឯកជនសកលនៅ Google បាននិយាយថា លោកស្រីនឹងមានការភ្ញាក់ផ្អើលប្រសិនបើចក្រភពអង់គ្លេសត្រូវបានរក្សានៅក្រោមយុត្តាធិការរបស់សហភាពអ៊ឺរ៉ុប ដែលស្ថិតនៅក្នុងប្រទេសអៀកឡង់បន្ទាប់ពីBrexit ។ លោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលមិនទាន់ត្រូវបានចរចារ ក៏អាចចូលជាធរមានបានដែរ៕

Most Popular

To Top