បរទេស៖ទីភ្នាក់ងារសារគម្រោងស្រាវជ្រាវ ការពារជាតិដ៏ទំនើប តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានផ្តល់ឲ្យក្រុមហ៊ុន Lockheed Martin នូវកុងត្រា១២,៣លានដុល្លារ សម្រាប់ដំណាក់កាលពីមួយនៃកម្មវិធី Manta Ray នេះបើតាមសេចក្តីរាយការណ៍ ពីកាសែត UPI។
កុងត្រានេះ នឹងផ្តល់ថវិកាគាំទ្រដល់ការស្រាវជ្រាវ អភិវឌ្ឍន៍ និងការបង្ហាញពីកូនដ្រូនដ៏ធំ ហើយយោងតាមទីភ្នាក់ងារនេះ គោលបំណងនៃកម្មវិធី Manta Ray គឺដើម្បីបង្កើតកូនដ្រូនមុជទឹកមានសមត្ថភាពផ្ទុកខ្ពស់ប្រភេទថ្មី និងវាជានាវាមុជទឹកអាចប្រតិបត្តិការ ដោយមិនចាំបាច់គាំទ្រដល់ការដឹកជញ្ជូន និងតំហែទាំពីបុគ្គលិក។
គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងចប់សព្វគ្រប់ នៅក្នុងខែមករា ឆ្នាំ២០២១ ហើយប្រាក់ឧបត្ថម្ភការស្រាវជ្រាវនិងអភិវឌ្ឍន៍ មានចំនួន១,១៥លានដុល្លារអាមេរិក ត្រូវបានផ្តល់ឲ្យនូវពេលប្រគល់កុងត្រានោះ៕ ប្រែសម្រួល៖ប៉ាង កុង