សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃអង្គារនេះ ថាការផលិតអគ្គិសនីរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ក្នុងឆ្នាំ២០១៩ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងលក្ខខណ្ឌអាកាសធាតុអំណោយផល ។
យោងតាមទិន្នន័យពីសាជីវកម្មថាមពលអគ្គីសនីកូរ៉េ (KEPCO) ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹង ថា បរិមាណថាមពលអគ្គីសនី ដែលបានបង្កើតដោយរោងចក្រថាមពលរបស់ជាតិ បានឈានដល់ ៥៦២.២៣៩ ជីហ្គាវ៉ាត់ម៉ោង (GWh) កាលពីឆ្នាំមុនគឺធ្លាក់ចុះ ១,៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
វាជាការធ្លាក់ចុះដំបូងប្រចាំឆ្នាំចាប់តាំងពីការធ្លាក់ចុះ ៤,១ ភាគរយក្នុងឆ្នាំ១៩៩៨ នៅពេលដែលប្រទេសកូរ៉េខាងត្បូង មានវិបត្តិសេដ្ឋកិច្ចប្តូរប្រាក់បរទេស ប៉ុន្ដែការផលិតថាមពលរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៥ ភាគរយចាប់តាំងពីពេលនោះមក ៕ ដោយ ឈូក បូរ៉ា