បច្ចេកវិទ្យា

Facebook នឹងចំណាយ សម្រាប់ការថតសំឡេង របស់អ្នកប្រើប្រាស់ ក្រោយពួគេចាប់ បានសំឡេង និងការចម្លងការជជែកកម្មវិធី ផ្ញើសារឯកជន

អាមេរិក៖ ក្រុមហ៊ុនFacebookនិយាយថា ខ្លួននឹងចាប់ផ្តើមបង់លុយឲ្យអ្នកប្រើប្រាស់ ដើម្បីប្រមូលទិន្នន័យសំឡេងរបស់ពួកគេ សម្រាប់កម្មវិធីបណ្តុះបណ្តាលការស្គាល់ការនិយាយ បន្ទាប់ពីវាត្រូវបានគេចាប់យកការវិភាគ ពីស្ដីរបស់ពួកគេដោយគ្មានការអនុញ្ញាត កាលពីឆ្នាំមុនបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

នៅក្នុងកម្មវិធីមួយមានឈ្មោះថា ‘សូរស័ព្ទ” ‘Pronunciations’ អ្នកចូលរួមនឹងទទួលបានប្រាក់សំណងតិចតួចតែ៥ដុល្លារប៉ុណ្ណោះ ដើម្បីប្រើកម្មវិធីស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុនសម្រាប់មើលពាក្យ និងឃ្លាផ្សេងៗ បន្ទាប់មកក្រុមហ៊ុននឹងបង្កើនការបណ្តុះបណ្តាលដើម្បីទទួលស្គាល់ការនិយាយ AI របស់ខ្លួន។

ទិន្នន័យសំឡេងនោះនឹងត្រូវបានប្រើ ដើម្បីកែលម្អផលិតផលដូចជាផតថល ដែលជាការបង្ហាញដ៏ឆ្លាតវៃរបស់Facebook អាចត្រូវបានប្រើសម្រាប់ការហៅជាវីដេអូ ក្នុងចំណោមរបស់ផ្សេងទៀត ហើយអាចត្រូវបានធ្វើឲ្យសកម្ម ជាមួយសំឡេងរបស់មនុស្សម្នាក់ ។

កម្មវិធីអ្នកចូលរួមដែលត្រូវមានអាយុយ៉ាងតិច១៨ ឆ្នាំនឹងត្រូវនិយាយឃ្លាជាក់លាក់ដូចជា ‘Hey Portal’ ហើយថែមទាំងនិយាយឈ្មោះដំបូងនៃមិត្ត ១០ នាក់នៅលើ Facebook ទៀតផង ។ សម្រាប់ឈុតនីមួយៗនៃអ្នកចូលរួមនឹងទទួលបាន ២០០ ពិន្ទុ ហើយពួកគេអាចដកប្រាក់បាននៅពេលពិន្ទុសរុបឈានដល់១០០០ និង ៥ ដុល្លារនឹងត្រូវបង់តាមរយៈ PayPal ។

Facebook និយាយថា ក្រុមហ៊ុននឹងមិនភ្ជាប់ការថតសំឡេងជាមួយគណនី Facebook ឬឈ្មោះរបស់អ្នកចូលរួមទេហើយទិន្នន័យនឹងត្រូវប្រើប្រាស់ដោយអនាមិក ៕ ដោយ៖លី ភីលីព

Most Popular

To Top