បច្ចេកវិទ្យា

Riken, Kanagawa Pref បង្កើតការធ្វើតេស្ត ដើម្បីរកមើល មេរោគឆ្លង ក្នុងរយៈពេល ត្រឹម៣០នាទី

តូក្យូ៖ខេត្ត Kanagawa និងវិទ្យាស្ថានស្រាវជ្រាវ Riken គាំទ្រដោយរដ្ឋាភិបាល បាននិយាយថា ពួកគេ បានបង្កើត វិធីសាស្ត្រសាកល្បង មួយ ដែលអាចរកឃើញវីរុសថ្មីនេះ ក្នុងរយៈពេលត្រឹម៣០នាទី គឺខ្លីជាងរយៈពេល ៦ម៉ោងត្រូវការជាមួយ នឹងការធ្វើតេស្ត បច្ចុប្បន្នយោង តាមការ ចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

វិទ្យាស្ថានសុខាភិបាល សាធារណៈ និងKanagawa បានបង្កើតតេស្តិ៍វិនិច្ឆ័យថ្មី នៅក្នុងការស្រាវជ្រាវ រួមគ្នារបស់ពួកគេ ដោយប្រើគំរូពីអ្នកដំណើរឆ្លងវីរុស ដែលបានជិះទូកនៅDiamond Princess ជានាវាទេសចរណ៍ ដាច់ឆ្ងាយក្បែរទីក្រុងតូក្យូ។

នៅក្នុងសន្និសីទសារព័ត៌មាន លោកអភិបាលខេត្ត Kanagawa Yuji Kuroiwa បានមានប្រសាសន៍ថា យើងចង់ឲ្យការធ្វើតេស្តិ៍នេះ មានសម្រាប់ ប្រើប្រាស់ ជាសាធារណៈឲ្យបានឆាប់បំផុត ។ អាណាខេត្តនឹងធ្វើតេស្ត រកមេរោគបណ្តាល ឲ្យមានជំងឺរលាកសួតដោយប្រើវិធីសាស្ត្រថ្មី ដោយផ្អែកលើមូលដ្ឋាន សាកល្បង។

នៅក្រោមការធ្វើតេស្តិ៍ប្រតិកម្ម ខ្សែសង្វាក់ Polymerase ត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីរកវីរុស នៅពេលបច្ចុប្បន្នវាត្រូវការពេល ពីរបីម៉ោងដើម្បីលាយ បញ្ចូលប្រតិកម្ម និងគំរូ។

ប៉ុន្តែវិធីសាស្រ្តថ្មីអាចបញ្ចប់ដំណាក់កាល ក្នុងរយៈពេលពី១០ទៅ៣០នាទី ព្រោះវាមិនតម្រូវឲ្យ មានដំណើរការ នៃការបង្កើន និងបន្ថយសីតុណ្ហភាព នៃសំណាក លាយបញ្ចូល គ្នាដែលត្រូវការ នៅក្នុងតេស្ត ប្រតិកម្មខ្សែសង្វាក់ Polymerase ។

កន្លែងស្រាវជ្រាវ និងក្រុមហ៊ុនឱសថ កំពុងបង្កើនការអភិវឌ្ឍវិធី សាស្រ្តសាកល្បងថ្មីចំ ពេលមានការរីករាល ដាលយ៉ាងឆាប់រហ័ស នៃជំងឺរលាកសួត ដែលបណ្តាលឲ្យកើតជំងឺកូរ៉ូណា ។

គណៈរដ្ឋមន្រ្តីរបស់ប្រទេស ជប៉ុនកាលពី ដើមខែនេះបានអនុម័តថវិកាចំនួន ១០,៣ ពាន់លានយ៉េន សម្រាប់វិធានការបន្ទាន់ ប្រឆាំងនឹងមេរោគថ្មីរួម មានការលើកកម្ពស់ការបង្កើត ឧបករណ៍សាកល្បងដែល អាចកាត់ បន្ថយពេលវេលារង់ចាំ សម្រាប់លទ្ធផល៕ដោយ៖លី ភីលីព

Most Popular

To Top