អាមេរិក៖ក្រុមហ៊ុនផលិតអាមេរិកដែលធ្វើការ ជាមួយក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla កំពុងត្រូវបានជំរិតទារប្រាក់ដោយឧក្រិដ្ឋជនអ៊ីនធើណេត ដោយសារតែបែកធ្លាយឯកសារទាក់ទងនឹងក្រុមហ៊ុន ទាំងនេះតាមប្រព័ន្ធអ៊ីនធើណេតយោងតាមការចេញផ្សាយ ពីSkyNews។
ក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេតត្រូវ គេស្គាល់ថា DoppelPaymer បានបែកធ្លាយនូវកិច្ចព្រមព្រៀងដែលមិនត្រូវបានបង្ហាញរួចហើយ ថែមទំាងបានចុះហត្ថលេខារវាងក្រុមហ៊ុន Visser Precision និងក្រុមហ៊ុន SpaceX និង Tesla ដឹកនាំដោយលោក Elon Musk ។ ក្រុមឧក្រិដ្ឋជនបានអះអាងថាឯកសារជាច្រើនទៀតត្រូវបានលួចចេញពីបណ្តាញរបស់ Visser នឹងត្រូវបានដោះលែង លើកលែងតែក្រុមហ៊ុនមានមូលដ្ឋាន នៅទីក្រុង Denver បង់ថ្លៃលោះ។
ទោះបីមិនទាន់ដឹងថា ក្រុមនេះអាចលួចចូលក្នុងបណ្តាញកុំព្យូទ័ររបស់Visserក៏ដោយគេជឿថា ពួកគេបានលួចទិន្នន័យហើយបន្ទាប់មក បានដាក់លេខកូដកុំព្យូទ័ររបស់ក្រុមហ៊ុនដើម្បីជំរិតទារប្រាក់ពីក្រុមហ៊ុន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Visser Precision បានបញ្ជាក់ប្រាប់ Sky News ថា ក្រុមហ៊ុននេះគឺជា គោលដៅថ្មីៗនៃឧប្បត្តិហេតុសន្តិសុខតាមអ៊ីនធើណេតរួមទាំងការចូល ឬលួចទិន្នន័យ” ហើយបាននិយាយថា ការស៊ើបអង្កេតVរបស់ខ្លួនចំពោះការវាយប្រហារកំពុងតែបន្ត ខណៈពេលដែលអាជីវកម្មកំពុងដំណើរការធម្មតា។
ក្នុងចំណោមក្រុមហ៊ុនដែលពួក Hacker បានអះអាងថា បានចូលប្រើប្រាស់ឯកសាររួមមាន អាកាសយានិក និងក្រុមហ៊ុនយក្សការពារជាតិប៊ូអ៊ីង និង Lockheed Martin ក៏ដូចជាក្រុមហ៊ុនរុករកអវកាសរបស់ Jeff Bezos ៕ដោយ៖លី ភីលីព

