បច្ចេកវិទ្យា

អ្នកគាំទ្រមូលនិធិ ការពារហានិភ័យសកម្មជន លោក Trump ទិញភាគហ៊ុន Twitter ដើម្បីទម្លាក់នាយកប្រតិបត្តិ Jack Dorsey

យោងតាមរបាយការណ៍បានឲ្យដឹងថា មូលនិធិការពារហានិភ័យសកម្មជន Elliott Management ដែលគ្រប់គ្រងដោយមហាសេដ្ឋី Trump ជាអ្នកគាំទ្រ លោក Paul Singer បានទិញយកភាគហ៊ុនដ៏ច្រើននៅ Twitter ក្នុងគោលបំណងដេញលោក Jack Dorsey នាយកប្រតិបត្តិរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មូលនិធិការពារហានិភ័យសកម្មជនបានតែងតាំងនាយក៤រូបទៅក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បើទោះបីជាមានតែកៅអីចំនួន៣ប៉ុណ្ណោះដែលនឹងមាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅឆ្នាំនេះ។

នេះគឺដើម្បីឲ្យElliottត្រូវបានគេជឿជាក់ថា កាន់កាប់ភាគហ៊ុនច្រើនជាង ៤ភាគរយនៃបណ្តាញសង្គម Twitter នឹងបានតែងតាំងប្រធានគ្រប់គ្រាន់ ដើម្បីបំពេញអាសនៈទាំងអស់ និងកន្លែងទំនេរផ្សេងទៀតដែលអាចកើតឡើង។ មូលនិធិនេះបានលើកឡើងពីការព្រួយបារម្ភជាឯកជនអំពីលោក Dorsey ជានាយកប្រតិបត្តិនៅ Square គ៏ជាក្រុមហ៊ុន Fintech ដែលមានចំណែកទីផ្សារធំជាង Twitter ហើយក្នុងនោះលោកមានភាគហ៊ុន ១៣ភាគរយ ។

លោក Dorsey គឺជាមនុស្សតែម្នាក់គត់ដែលគ្រប់គ្រងតួនាទីជានាយកប្រតិបត្តិនៅក្រុមហ៊ុនចំនួន២មានតម្លៃជាង១០ពាន់លានដុល្លារអាមេរិក។ ភាគហ៊ុនរបស់ Twitter បានកើនឡើង៧,៨ភាគរយនៅក្នុងការធ្វើពាណិជ្ជកម្មមុនទីផ្សារបន្ទាប់ពីរបាយការណ៍របស់ Bloomberg ។

លោក Dorsey រងការរិះគន់ពីលោក Donald Trump ជាពិសេសបន្ទាប់ពី Twitter បានប្រកាសហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្មនយោបាយទាំងអស់នៅលើវេទិការបស់ខ្លួន។ ការផ្លាស់ប្តូរនោះនៅមុនការបោះឆ្នោតនៅឆ្នាំ ២០២០ របស់សហរដ្ឋអាមេរិកត្រូវបានគេរិះគន់ថា ជាគួរឲ្យស្អប់ខ្ពើម ដោយក្រុមយុទ្ធនាការរបស់ប្រធានាធិបតីដែលកំពុងកាន់អំណាចហើយបានពិពណ៌នាថា ជាការប៉ុនប៉ងមួយទៀតដើម្បីបំបិទមាត់អ្នកអភិរក្ស។

ប្រធានាធិបតី Trump គឺជាអ្នកប្រើប្រាស់ Twitter ដ៏ពូកែម្នាក់ដោយប្រើគណនីផ្ទាល់ខ្លួនរបស់លោកជាមួយអ្នកគាំទ្រជាង ៧៣ លាននាក់ដើម្បីផ្សព្វផ្សាយសាររបស់លោក៕ ដោយ៖លី ភីលីព

Most Popular

To Top