ប្រវត្តិសាស្ត្រ៖លោក Frederick Henry Royce និងលោក Charles Stewart Rolls ត្រូវបានគេស្គាល់ថាគឺជាស្ថាបនិក នៃក្រុមហ៊ុន Rolls-Royce ក្រុមហ៊ុនផលិតរថយន្តប្រណីតធំបំផុតរបស់ប្រទេស អង់គ្លេស។
លោក Royce កើតនៅថ្ងៃទី២៧ខែមីនាឆ្នាំ១៨៦៣នៅជិតតំបន់ Peterborough រដ្ឋ Cambridgeshire ប្រទេសអង់គ្លេស។ គាត់បន្តធំធាត់នៅក្នុងគ្រួសារដែល មានមធ្យោបាយជីវភាពខ្សត់ខ្សោយខ្លាំង ហើយនៅទីបំផុតគាត់ ក៏បានចាប់យកអាជីពជាអ្នកធ្វើការងារផ្នែកអគ្គិសនី។
នៅពាក់កណ្តាលទសវត្សឆ្នាំ១៨៨០គាត់ បានបង្កើតអាជីវកម្មមួយ ដែលមានជំនាញបង្កើតម៉ាស៊ីនភ្លើង។ នៅដើមទសវត្សរ៍ឆ្នាំ១៩០០បន្ទាប់ ពីទិញរថយន្តដំបូងផ្ទាល់ខ្លួន មកលោក Royce បានចាប់ផ្តើម រចនារថយន្តផ្ទាល់ខ្លួន របស់គាត់ដោយសម្រេចចិត្តថា ធ្វើវាឲ្យល្អជាងនេះ។
លោកRoyce ដែលបន្ទាប់មកបានជួប ជាមួយនឹងអ្នកជំនាញចែកចាយរថយន្តអង់គ្លេស ឈ្មោះលោក Charles Rolls ដែលបានយល់ព្រម ក្នុងការលក់រថយន្តថ្មី របស់លោក Royce ។ ក្រោយមកបុរសពីរនាក់ បានបង្កើតក្រុមហ៊ុន Rolls-Royce Limited។
ក្នុងឆ្នាំ១៩១០លោក Charles Rolls បានស្លាប់នៅអាយុ ៣២ឆ្នាំខណៈពេលកំពុងបើកយន្ដហោះផ្ទាល់ខ្លួន។លោក Royce បានបន្តការងារជាមួយក្រុមហ៊ុន នេះទាំងនៅក្នុងកំឡុងសង្គ្រាមលោកលើកទី១ ដោយទទួលបានកុងត្រាផលិតម៉ាស៊ីន យន្តហោះសម្រាប់កងកម្លាំងសម្ព័ន្ធមិត្តផងដែរ៕ ប្រែសម្រួល:ស៊ុនលី