អាមេរិក៖ អវកាសយានិក របស់អង្គការណាសា នៅលើស្ថានីយ៍អវកាសអន្តរជាតិ បានចែករម្លែករូបភាពគួរឲ្យ ភ្ញាក់ផ្អើលនៃទីក្រុងធំៗ គឺទីក្រុងបូស្តុន ញូវយ៉ក និងហ្វីឡាដែលហ្វី នៅពេលដែលយន្តអវកាសធ្វើដំណើរឆ្លងកាត់ ឆ្នេរខាងកើតរបស់ សហរដ្ឋអាមេរិកបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នាង Jessica Meir បានបង្ហោះរូបថតនៅលើ Twitter និង Instagram របស់ទីក្រុងបូស្តុន ទីក្រុងញូវយ៉ក និងទីក្រុងហ្វីឡាដែលហ្វី “Philadelphia” ខណៈនាង និងបុគ្គលិកផ្សេងទៀតបានធ្វើដំណើរឆ្លងកាត់ពួកគេពីលើផែនដីជាង ២៥០ ម៉ាយល៍។ មជ្ឈមណ្ឌលទីក្រុហ្វីឡា ដែលហ្វីអាចមើលឃើញ តាមរូបភាពពន្លឺភ្លើងភ្លឺនៅជុំវិញឧទ្យាន កណ្តាលក្នុងហាងBig Appleនិងអំពូលភ្លើងបំភ្លឺផ្លូវនៅបូស្តុន។
នាង Meir បានចែករម្លែករូបភាព កាលពីសប្តាហ៍មុនទៅកាន់គណនីបណ្តាញសង្គម របស់នាងជាមួយបូស្តុន ជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាង នៅតាមបណ្តោយឆ្នេរខាងកើត។ សប្តាហ៍មុនពីមួយថ្ងៃទៅមួយថ្ងៃហើយ នៅសប្តាហ៍នេះនៅពេល យប់ទាំងបូស្តុនក៏មើលឃើញដែរ។ សួស្តីបូស្តុន នាងបានចែករម្លែក នៅក្នុងការបង្ហោះលើ Instagram ។
ទីក្រុងបូស្តុនដែលស្ថិតនៅ ក្នុងរដ្ឋម៉ាសាឈូសេតលាតសន្ធឹង ជាង ៨៩ ម៉ាយ និងមានប្រជាជនរស់នៅជាង ៦៨៥,០០០ នាក់។ រូបភាពនៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) បង្ហាញពីស្រទាប់ខាងក្នុងនៃកំពង់ផែ និងពត៌មានលម្អិតនៅតាមដងផ្លូវ ក្នុងទីក្រុងដែលរាលដាលដល់តំបន់ជុំវិញ៕
ដោយ៖ លី ភីលព