បច្ចេកវិទ្យា

ន័រវេសប្រើយន្តហោះ ចម្បាំង F-35 ស្ទាក់ដំណើរយន្តហោះរុស្ស៊ីជាលើកដំបូង

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅពេលថ្មីៗនេះថា យោងទៅតាមសម្តីរបស់ មន្ត្រីជំនាញបានឲ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ កងទ័ពអាកាសរបស់ប្រទេសន័រវេស បានប្រើប្រាស់យន្តហោះចម្បាំង F-35 ធ្វើការស្ទាក់ដំណើរ យន្តហោះរុស្ស៊ី ជាលើកដំបូង។ 

តាមសេចក្តីរាយការណ៍ នៅពេលដែលយន្តហោះប្រឆាំងនាវាមុជទឹករុស្ស៊ី Tu-142 ចំនួនពីរគ្រឿង ដោយមានយន្តហោះចម្បាំង MiG-31 ហោះអមដំណើរផងនោះ បានហោះហើរចូលមកជិតដែន អាកាសនៃប្រទេសន័រវេស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយយន្តហោះចម្បាំង F-16 របស់ប្រទេសន័រវេសពីរគ្រឿង ក៏បានហោះឡើងពីមូលដ្ឋានទ័ពអាកាស Orland Air Station ដើម្បីកំណត់អត្តសញ្ញាណនិងហោះតាមឃ្លាំមើល។ 

យន្តហោះចម្បាំងF-16 ក្រោយមកត្រូវបានជំនួយដោយយន្តហោះចម្បាំង F-35ពីរគ្រឿង ដែលក៏ហោះចេញពីមូលដ្ឋានទ័ពអាកាស Orland ផងដែរ ចំណែកយន្តហោះអង់គ្លេស Typhoon ក្រោយមកក៏ធ្វើបេសកកម្មតាមឃ្លាំយន្តហោះរុស្ស៊ីទាំងនោះ រហូតដល់ពួកវាបានហោះចាកចេញ។ ប្រតិបត្តិការនេះ ប្រើពេលអស់១៣ម៉ោង និងត្រូវបានគាំទ្រដោយយន្តហោះចាក់សាំងកណ្ដាលអាកាស៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top