សឹង្ហបូរី៖ រដ្ឋាភិបាលប្រទេសសិង្ហបុរី បានប្រកាសជាផ្លូវការថា ប្រទេសលោកកំពុងត្រៀមខ្លួន ធ្វើការផ្លាស់ប្តូរទៅកម្មវិធី ទទួលស្គាល់មុខមួយដែលខ្លួនសង្ឃឹមថា នឹងអាចលុបបំបាត់តម្រូវការ អត្តសញ្ញាណប័ណ្ណនៅឆ្នាំ២០២២ ខាងមុខនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ចាប់ផ្តើមនៅខែមិថុនា នឹងបំពាក់ដោយកាមេរ៉ា នឹងត្រូវបានតំឡើងនៅតាម ភ្នាក់ងាររដ្ឋាភិបាលដែលមានកំណត់ ហើយជំនួសឲ្យការបង្ហាញ អត្តសញ្ញាណប័ណ្ណពលរដ្ឋ នឹងអាចចូលមកប្រើប្រាស់សេវាកម្ម ដោយគ្រាន់តែបង្ហាញមុខមាត់ប៉ុណ្ណោះ។ ប្រព័ន្ធទទួលស្គាល់ផ្ទៃមុខ គឺជាការពង្រីកដ៏ធំមួយ នៃគំនិតផ្តួចផ្តើមរបស់ Smart បានចាប់ផ្តើមនៅឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី Lee Hsien Loong និងតាមរយៈរដ្ឋបានបង្កើត មូលដ្ឋានទិន្នន័យជីវមាត្រលើប្រជាជនសិង្ហបុរីជាង ៤លាននាក់ដែលមានអាយុលើសពី ១៥ឆ្នាំ។
យោងតាមរបាយការណ៍ មួយនៅក្នុងកាសែត The Strait Times បានឲ្យដឹងថា បញ្ជរនៃការទទួលស្គាល់ផ្ទៃមុខ នឹងពិនិត្យស្កេនថ្មីនីមួយៗប្រឆាំងនឹង ប្រព័ន្ធទិន្នន័យនេះដើម្បីបញ្ជាក់ អត្តសញ្ញាណរបស់មនុស្សម្នាក់។
បញ្ជរនេះនឹងធ្វើការជាមួយគ្នា ជាមួយនឹងក្រុមហ៊ុន SingPass Mobile ដែលជាកម្មវិធីមួយដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដែលអនុញ្ញាតឲ្យប្រជាជនចុះឈ្មោះ ការស្គេនម្រាមដៃនិងទិន្នន័យផ្ទាល់ របស់ពួកគេជាមួយនឹងប្រព័ន្ធ ទិន្នន័យជីវមាត្ររបស់រដ្ឋាភិបាល ៕
ដោយ៖ លី ភីលីព