បច្ចេកវិទ្យា

អ្នកជំងឺនៅទីក្រុងឡុងដ៍ ៖ មនុស្សទី២ ដែលជាសះស្បើយ ពីមេរោគអេដស៍ បង្ហាញពីអត្តសញ្ញាណ

ទីក្រុងឡុងដ៍៖លោក Adam Castillejo អាយុ៤០ឆ្នាំគឺមនុស្សទី២នៅលើពិភពលោក ដែលត្រូវបានព្យាបាលជាសះស្បើយ ពីជំងឺអេដស៍ “HIV” បានបង្ហាញអត្តសញ្ញាណ របស់លោកសាធារណៈផ្លូវការ ហើយនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស យោងតាមការចេញផ្សាយពីSkyNews។

នាខែមីនាឆ្នាំ ២០១៩ គ្រូពេទ្យបានប្រកាសថា បុរសនោះត្រូវបានគេស្គាល់ថា ជាអ្នកជំងឺនៅទីក្រុងឡុងដ៍ដោយដឹងច្បាស់ជាឆ្លងវីរុសនេះហើយ។ លោក Adam Castillejo អាយុ ៤០ ឆ្នាំបានទទួលការព្យាបាលពីជំងឺអេដស៍ប្រកបដោយនិរន្តរភាព បន្ទាប់ពីការព្យាបាលនៅមន្ទីរពេទ្យ Hammersmith កាលពីឆ្នាំមុន ជាងមួយទសវត្សរ៍បន្ទាប់ពីករណីព្យាបាលតែមួយគត់នៅប៊ែរឡាំងក្នុងឆ្នាំ ២០០៧ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា តាមរយៈការបង្ហាញជាសាធារណៈ នូវអត្តសញ្ញាណ និងរឿងរ៉ាវរបស់ខ្ញុំខ្ញុំសង្ឃឹមថា នឹងជួយលើកកម្ពស់ការយល់ដឹង របស់ប្រជាជនអំពីវិទ្យាសាស្ត្រ និងមេរោគអេដស៍ជាទូទៅ។

ខ្ញុំសូមថ្លែងអំណរគុណ ចំពោះអស់អ្នកដែលបានគាំទ្រ ខ្ញុំក្នុងដំណើរនេះ ជាពិសេសក្រុមវេជ្ជសាស្រ្ត របស់ខ្ញុំនៅមន្ទីរពេទ្យ Hammersmith ។ លោក Castillejo ធំដឹងក្តីនៅប្រទេស Venezuela ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍ក្នុងឆ្នាំ២០០៣ បន្ទាប់ពីបានផ្លាស់ទៅទីក្រុងឡុង កាលពីមួយឆ្នាំមុន និងបានវិវត្តជំងឺមហារីកកូនកណ្តុរ Hodgkin ក្នុងឆ្នាំ ២០១២ ។

ក្នុងឆ្នាំ ២០១៦ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក ដ៏កម្រនេះ លោកបានទទួលកោសិកាដើមខួរឆ្អឹង ពីម្ចាស់ជំនួយជាមួយ នឹងការផ្លាស់ប្តូរហ្សែន ដ៏កម្រមួយដែលប្រឆាំង នឹងការឆ្លងមេរោគអេដស៍៕
ដោយ៖លី ភីលីព

Most Popular

To Top