បរទេស៖ ក្រុមហ៊ុន Apple បានបើកដំណើរការឡើងវិញ នូវហាងទាំងអស់របស់ខ្លួន នៅក្នុងប្រទេសចិន ក្នុងរយៈពេលមួយខែ បន្ទាប់ពីការបិទទ្វារ ក្នុងពេលមានការផ្ទុះឡើង នៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬជំងឺកូវីដ១៩។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ហាងលក់រាយរបស់ក្រុមហ៊ុន Apple ទាំង ៤២ ហាង បានបើកនៅថ្ងៃសុក្រ ទោះបីហាងខ្លះមានម៉ោង ធ្វើការពិសេសក៏ដោយ។
ហាងទាំងនោះ បានបិទហាងនានា នៅពាក់កណ្តាលខែកុម្ភៈ ដោយសារប្រទេសចិន បានដាក់ទីក្រុងជាច្រើន ក្នុងការបិទទ្វារ ប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងទប់ស្កាត់មេរោគ។
មានការព្រួយបារម្ភផងដែរ អំពីការផ្គត់ផ្គង់ទូរស័ព្ទ សម្រាប់ Apple និងក្រុមហ៊ុនផលិតផ្សេងទៀត ខណៈរោងចក្រចិនជាច្រើន ដែលផលិតគ្រឿងបន្លាស់ទូរស័ព្ទ ត្រូវបានបិទអស់រយៈពេល ជាច្រើនសប្តាហ៍៕ ប្រែសម្រួលៈ ណៃ តុលា

