ភ្នំពេញ៖ ដើម្បីវាយលុកទីផ្សារ រថយន្តធុនតូចប្រភេទ SUV នៅកម្ពុជា ក្រុមហ៊ុន SsangYong ដែលត្រូវបានអតិថិជន ជាច្រើន ទទួលស្គាល់លើគុណភាព បច្ចេកវិទ្យាទំនើបៗ ជាមួយភាពទាន់សម័យ និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានធ្វើសម្ពោធជាផ្លូវការ រថយន្តស៊េរីទំនើប ម៉ូដែលថ្មី ចុងក្រោយបង្អស់ TIVOLI មានច្រើនជម្រើស ច្រើនពណ៌ សក្តិសមជាមួយនឹងយុវវ័យសម័យថ្មី ។
![](https://lookingtoday.com/wp-content/uploads/2020/03/227-1-1024x682.jpg)
ក្នុងឱកាស បើកសម្ភោធជាផ្លូវការ រថយន្តប្រភេទ SUV ម៉ូដែល TIVOLI ដែលប្រព្រឹត្តិទៅ នៅក្រុមហ៊ុន SsangYong ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកអគ្គនាយក SsangYong លោក LEE JAEHOO, នាយកប្រតិបត្តការ អ្នកស្រី MAO KUNTHEA , និងប្រធានផ្នែក លោក PARK KUENBAEK តំណាងក្រុមហ៊ុនបានឲ្យថា ក្រុមហ៊ុន SsangYong ចាប់ផ្តើមធ្វើអាជីវកម្ម លក់រថយន្តស៊េរីថ្មី នៅប្រទេសកម្ពុជា អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដោយសារតែក្រុមហ៊ុន ហើយក្រុមហ៊ុន បានមើលឃើញ ពីសក្តានុពល នៃរថយន្តប្រភេទ SUV ខ្នាតតូច នៅក្នុងទីផ្សារប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងតែមានតម្រូវការខ្ពស់ ។
![](https://dap-news.com/wp-content/uploads/2020/03/219-3-1024x682.jpg)
អ្នកជំនាញ មកពីក្រុមហ៊ុន SsangYong បានបង្ហាញ រថយន្ត TIVOLIនេះ ជារថយន្តបែបតូចច្រឡឹង គួរឲ្យស្រឡាញ់ ជាមួយនឹងចំនុចទាក់ទាញជាច្រើន ជាពិសេសគឺមានច្រើនព៌ណ សម្រាប់ឲ្យជ្រើសរើស ដើម្បីបំពេញ នូវចំណូលចិត្តអថិតិជន ហើយជារថយន្ត ដែលលក់ដាច់បំផុត រយៈពេល៥ឆ្នាំជាប់ៗគ្នា នៅឯប្រទេសកូរ៉េ។ រថយន្ត TIVOLI ពិតជាសាកសមបំផុត សម្រាប់អតិថិជន យុវវ័យគ្រប់រូប ដែលនិយមចូលចិត្ត ភាពទាន់សម័យ ឡូយឆាយ ជាពិសេសសម្រាប់ សិស្សនិស្សិត និងសម្រាប់គូស្វាមីភរិយាថ្មី ដែលទើបតែរៀបការ ក៏ដូចជាគ្រួសារតូចជាដើម។
![](https://dap-news.com/wp-content/uploads/2020/03/226-4-1024x682.jpg)
អ្នកជំនាញដដែរបាន បន្ថែមថា TIVOLI មានភាពប្រណិត ទាំងការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅ លើសពីនេះទៀត រថយន្តនេះបានបំពាក់មកនូវ Options ទំនើបៗ ភ្ជាប់ជាមួយបច្ចេកវិទ្យា Mercedes Benz ដែលធ្វើឲ្យការដំណើរ កាន់តែមានសុវត្ថិភាព ប្រកបដោយទំនុកចិត្ត ។
![](https://lookingtoday.com/wp-content/uploads/2020/03/217-1-1024x682.jpg)
ខាងក្រោមនេះ គឺជាចំនុចទាក់ទាញ់មួយចំនួនរបស់ TIVOLI ដែលកំពុងតែអង្រួនចិត្ត អតិថិជនគឺTIVOLI មានម៉ាស៊ីនសាំង1.5 Turbo, ភ្លើងស៊ីញ៉ូ LEDដ៏ទាក់ទាញ, អំពូល LED Head Lamp, កង់ឡានចំណិតពេជ្រ ដ៏ទាន់សម័យ, អេក្រង់ដ៏ឡួយឆាយ 10.25 Digital cluster, ជាមួយនឹងកៅខ្យល់ ចេញចូលសម្រាប់កៅអីអ្នកបើកបរ និងកៅអីអ្នកធ្វើដំណើរមុខក្រោយ។ អ្វីដែលលេចធ្លោ ជាងនេះទៅទៀតនោះគឺ មានពណ៏ស្រស់ស្អាតជាច្រើន សម្រាប់ជ្រើសរើស ទៅតាមចំណង់ចំណូលចិត្ត របស់អតិថិជន។
![](https://dap-news.com/wp-content/uploads/2020/03/224-4-1024x682.jpg)
ចង់ដឹងទេ ហេតុអ្វីបានជារថយន្ត SsangYong TIVOLI កាន់តែអស្ចារ្យ? TIVOLI ជារថយន្ត SUV តូចច្រលឹង ដែលផ្តល់ជូនអតិថិជន នូវចំនុចសំខាន់ៗ ៦យ៉ាងដ៏អស្ចារ្យ គ្មានគូប្រៀបដូចខាងក្រោម៖
១. កម្លាំងខ្លាំងអស្ចារ្យ -> 163PS/ 280NM បច្ចេកវិទ្យារបស់ Mercedes Benz មានកម្លាំងខ្លាំងអស្ចារ្យបើកបរបានគ្រប់ស្ថានភាពផ្លូវ។
២.សុវត្ថិភាពខ្ពស់អស្ចារ្យ -> HSS (គ្រោងឆ្អឹងរឹងម៉ាំធន់រឺងមាំមានសុត្ថិភពខ្ពស់សម្រាប់ធ្នកបើកបរ) + ពោងសុវត្ថិភាពចំនួន៦ បច្ចេកវិទ្យាមកពីអាឡឺម៉ង់
៣.ម៉ូតទំនើបអស្ចារ្យ -> ឡូយឆាយទាន់សម័យទាំងផ្នែកខាងក្នុង និងខាងក្រៅជាពិសេសសាកសមជាមួយយិវវ័យគ្រប់រូប
៤.ដាក់អីវ៉ាន់បានច្រើនអស្ចារ្យ -> រថយន្ត SUVស្អាយឃ្យូតដែលមានឃ្លុបដាក់អីវ៉ាន់ធំទូលាយ(កន្លែងដាក់អីវ៉ាន់427L)
៥.សន្សំសំចៃខ្ពស់អស្ចារ្យ -> ម៉ាស៊ីនផលិតឡើងតាមបច្ចេកវិទ្យាអាល្លឺម៉ង់ដែលសន្សំសំចៃខ្ពស់ ត្រឹមតែ(7.5L/100km)
៦.តំលៃក៏អស្ចារ្យ -> តម្លៃពិសេសសម្រាប់អតិថិជន TIVOLIជាទីស្រឡាញ់ ។
![](https://dap-news.com/wp-content/uploads/2020/03/223-5-1024x682.jpg)
ក្នុងឱកាសនោះដែរ រាល់ការកក់ SsangYong TIVOLI ឥឡូវនេះ នឹងទទួលបានកាដូរ៦ប្រភេទ មានដូចខាងក្រោម៖
១ កាងក្រោយដ៏ស្រស់ស្អាត
២ កម្រាលជើងដ៏ប្រណិត
៣ ស្កុតការពារកម្តៅថ្ងៃ
៤ ស្លាកលេខវែង
៥ កាងខាងមុខ និងខាងក្រោយ
៦ កាតចាក់សាំង 300$
តាមការបញ្ជាក់ ពីក្រុមហ៊ុន បានឲ្យដឹងថា សម្រាប់អតិថិជន TIVOLI មានពីរជម្រើស ក្នុងការជ្រើសរើសរថយន្តនេះ ដោយតម្លៃ TIVOLI Luxury ត្រឹមតែ 29,900$ តែប៉ុណ្ណោះ និង TIVOLI Premium: 33,900$ ជាតម្លៃពិសេស សម្រាប់អតិថិជន ជាទីស្រលាញ់គ្រប់រូបតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីផ្តល់ភាពងាយស្រួល អតិថិជន អាចធ្វើការបង់រំលស់ ប្រចាំខែចាប់ពី 257$ តែប៉ុណ្ណោះ។
![](https://dap-news.com/wp-content/uploads/2020/03/221-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/220-3-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/222-2-1024x682.jpg)
ក្រុមហ៊ុន SsangYong មិនត្រឹមតែផ្តល់ប្រូម៉ូសិន ជូនអតិថិជនដែលទិញរថយន្ត TIVOLI មួយមុខទេ គឺសម្រាប់រថយន្ត SsangYong REXTON ស៊េរី២០២០ នូវប្រូសិន ក្នុងឧកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុន ក៏មានផ្តល់ជូន តម្លៃពិសេសសម្រាប់ REXTON មិនធ្លាប់មានពីមុនមក គឺ 58,500$ ជាមួយនឹងការផ្តល់ជូន៖
១ ស្កុតកាពារកម្តៅថ្ងៃ
២ កម្រាលជើងដ៏ប្រណិត
៣ ស្លាកលេខវែង
៤ ឈ្នាន់ជើងដ៏ស្រស់ស្អាតមួយ។
![](https://dap-news.com/wp-content/uploads/2020/03/225-2-1024x682.jpg)
សូមធ្វើការទាក់ទងមក ដើម្បីទទួលបានព័ត៌មានលំអិត សម្រាប់ការកក់រថយន្តឥឡូវនេះ
ទីតាំងទី១: សាខាផ្លូវសហព័ន្ធរូស៊ី/លេខទូរស័ព្ទ 095 456 888
ផែនទី/Map: https://goo.gl/maps/qn8XRkHyvzLx7LMu9
ទីតាំងទី២: សាខាចោមចៅ/លេខទូរស័ព្ទ 098 456 888
ផែនទី/Map: https://goo.gl/ma៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)