សេអ៊ូល៖អ្នកនិពន្ធសៀវភៅថ្មីបាននិយាយថា ការគ្រប់គ្រងបែបយោធា និងការគោរពដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារលោក Lee បានបង្កើតការផ្លាស់ប្តូរ របស់ក្រុមហ៊ុន Samsung ពីអ្នកផលិតសូរស័ព្ទគួរឲ្យអស់សំណើចបំផុត នៅលើពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន Samsung ជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង ដែលមានសាខាជាង ៥០ មកពីអេឡិចត្រូនិច ធានារ៉ាប់រងសណ្ឋាគារ និងអាផាតមិន គឺជាក្រុមហ៊ុន ផលិតស្មាតហ្វូនធំជាង Apple ហើយក្នុងពេលតែមួយ ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់គូប្រជែង របស់ខ្លួន។
ចំណូលរួមរបស់ក្រុមនេះគឺស្មើនឹង១ភាគ៥នៃ GDP សម្រប់សេដ្ឋកិច្ចធំបំផុតទី ១២ របស់ពិភពលោក នៅពេលនោះពលរដ្ឋជួនកាលសំដៅទៅលើប្រទេសរបស់ខ្លួនថា ជាសាធារណរដ្ឋ Samsung ។ វាគឺជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់មួយពីប៉ុន្មានឆ្នាំមុន នៅពេលអតិថិជនលោកខាងលិចចំអកវាថា ” “Sam-suck” ” សម្រាប់ផលិតផលដែលមិនអាចជឿទុកចិត្តបាន។
លោកបានសម្ភាសមនុស្សប្រហែល ៤០០ នាក់រួមទាំងបុគ្គលិក ប្រតិបត្តិ និងអ្នកនយោបាយ Samsung បច្ចុប្បន្ន និងអតីតបុគ្គលិកជាច្រើននាក់ ប៉ុន្តែលោកបានបដិសេធមិនបញ្ចេញឈ្មោះ ឬក៏ជាប់នៅក្នុងកំណត់ត្រានោះទេ៕